ប៉ោយប៉ែតៈ គ្រួសារពិការ និងចាស់ជរាគ្មានទីពឹងចំនួន១១គ្រួសា រនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត/ខេត្តបន្ទាយមានជ័យទទួលបានអំណោយសប្បុរសជនពីលោកស្រីម៉ៅ ម៉ាល័យកែគឹមយ៉ាន និងក្រុមការងារក្រុងប៉ោយប៉ែតកាលពីរព្រឹកថ្ងៃទី២៧ ខែមីនា ធ្នាំ២០១៧នៅក្នុងភូមិបាលិលេយ្យក្នុងនោះមានការចួលរួមពីសំណាក់លោកអភិបាលក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារក្រោមឱវាទ។
លោកអភិបាលក្រុងប៉ោយប៉ែតតំណាងឲ្យលោកស្រី ម៉ៅ ម៉ាល័យកែគឹមយ៉ាន មានប្រសាសន៍ថាៈ អំណោយដែលចែកជូនដល់ដៃបងប្អូន គីជាអំណោយផ្ទាល់របស់លោកស្រី និងក្រុមការងារ ក្នុងនោះមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ សារ៉ុង១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។
លោកបន្តថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតក្នុងគ្រួសាររកព្រឹកខ្វះល្ញាច នឹងយល់ឃើញពីទុក្ខលំបាករបស់បងប្អូននេះហើយ ទើបលោកស្រី បានយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវិភាពខ្វះខាត និងពិការ បើទោះជាអំណោយនោះមានតិចតូចក្ដីនេះ គីជាការដោះបន្ទុកមួយសម្រាប់បងប្អូនជនពិការ និងគ្រួសារទីទាល់ក្រ ក្នុងគ្រួសារផងដែរ។
ក្នុងនាមលោកដែលតំណាងឲ្យក្រុមការងារកាបាទក្រហម ក៏សួមថ្លែងអំណរគុណលោកស្រី ម៉ៅ ម៉ាឡៃកែគឹមយ៉ាន ជំនួសបងប្អូនជនពិការ និងចាស់ជរាដែលទទួលគ្រឿងឧបភោគ បរិភោគ ដែលលោកស្រីម៉ៅ ម៉ាល័យកែ គឹមយ៉ានតែងតែចុះសួសុខទុកបងប្អូនពលរដ្ឋទីទាល់ក្រក្នុងក្រុប៉ោយប៉ែត ក៏ដូចខេត្តបន្ទាយមានជ័យផងដែរ ។
ក្រោយពីការចែកអំណោយជូនចាស់ ជរា ជនពិការ លោកស្រីបានចូលរួមដាំផ្កានៅចំណុចរង្វង់មូលច្រកទ្វារអន្តជាតិប៉ោយប៉ែត ដែលកន្លងមករង្វង់មូលនោះមានការខូចខាតដោយធ្វើផ្លូវរថយន្តភ្លើងកាត់ តែពេលនេះ ត្រូវបានកែលំអរវិញ នៅសោភណ្ឌ័ភាពក្រុងផងដែរ ៕ វណ្ណា ឮ