ខេត្តសៀមរាប៖ កម្មវិធីតែមួយគត់ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមកដែលប្លែកនិងអស្ចារ្យគឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ថ្ងៃទី ២៥-២៦មីនា ដែលនិងប្រព្រឹត្តទៅនៅទីលានអង្គរឃ្យុងយូ ខេត្តសៀមរាបខាងមុខនេះ។
ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង8យប់ នឹងមានការសម្តែងក្បាច់រាំCarnivalដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យពីអ្នករាំបុរសដ៏សង្ហារ១០នាក់និងនារីស្រស់ស្អាតចំនួន១០នាកើរូបជាមួយនឹងការតុបតែងសម្លៀកបំពាក់រោមសត្វគួរឲ្យទាក់ទាញហើយក៏មានសម្តែងការព្រួសភ្លើង បង្វិលកងភ្លើង។ ទន្ទឹមនឹងនោះភ្ញៀវទាំងអស់អាចចូលរួមលេងហ្គេមកម្សាន្តផ្សេងៗដូចជាបាល់ទះ បោះកូនបាល់ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ ANCHOR។
ទន្ទឹមនិងនោះលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយANCHOR BEACH CARNIVAL2017 និងការពិសាស្រាបៀរ ក៏ដូចជាពិសារពេលល្ងាចនៅលើឆ្នេរខ្សាច់ដែលមិនធ្លាប់មានពីមុនរាល់ការជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីលេងហ្គេមដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។
អ្វីដែលកាន់តែពិសេសនោះលោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់នូវការប្រគុំតន្ត្រីដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរANCHOR ដែលវត្តមានតារាល្បីៗដូចជា កញ្ញា ឪក សុគន្ធកញ្ញាលោកឆាយ វីរៈយុទ្ធ, លោកNIKO,លោក Step,លោក ជីដេវីដ, លោកថែលថៃ, កញ្ញាលាង សុផាឡែន,កញ្ញា សួស វិហ្សា,កញ្ញា វី ឌីណែត, និង កញ្ញា សាន ស្រីឡៃហើយអ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយនឹងតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ គឺលោក TonoKarkinនិងក្រុមភ្លេងរ៉ក់របស់លោកតែម្តងគឺក្រុមTono&The Dust ៕ ថម សន