ព័ត៌មានទាន់ហេតុការណ៍៖

TONO PHAKHIN និងTONO & The Dust ទៅទស្សនាប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមហ៊ុនស្រាបៀរANCHOR បានរៀបចំការប្រគំតន្ត្រី ANCHOR BEACH CARNIVAL 2017 នៅខេត្តសៀមរាប ដែលមានតារាចម្រៀងល្បីៗប្រចាំកម្ពុជារួមមាន កញ្ញា ឪក សុគន្ធកញ្ញាលោកឆាយ វីរៈយុទ្ធ, លោកNIKO,លោក ជីដេវីដ,កញ្ញា សួស វិហ្សា និង តារាចម្រៀងល្បីមកពីប្រទេសថៃផងដែរគឺលោកTONO PHAKHINនិងក្រុមភ្លេង TONO & The Dust ដែលត្រូវច្រៀងនៅរាត្រីថ្ងៃអាទិត្យនេះ។

ទន្ទឹមនិងនោះលោកTONO PHAKHINនិងក្រុមភ្លេង TONO & The Dustបានមកដល់ទឹកដីសៀមរាបអង្គរហើយនៅព្រឹកថ្ងៃទី២៦ ខែ មីនានេះ ហើយក្រោយពីការអញ្ចើញមកដល់បានបន្តិច លោករួមជាមួយក្រុមការងារក្រុមហ៊ុនស្រាបៀរANCHORក៏បានបន្តទៅទស្សនាប្រាសាទអង្គរវត្ត។ ហើយក្រុមចម្រៀងដែលមកពីប្រទេសថៃនិងមានគ្នា5នាក់មួយនេះនិងបង្ហាញខ្លួននៅលើឆាកនៃការប្រគំតន្ត្រី ANCHOR BEACH CARNIVAL 2017 យប់នេះនៅទីលានអង្គរឃ្យុងយូ ៕ ថម សន

001 002 003 004


ចែករំលែក៖