ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន២ករណី ដាច់ពីគ្នា ឃាត់ខ្លួនបានចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនបានក្រុមជនសង្សយ័ប្រើប្រាស់ រួមនិងវត្ថុតាង ខណៈដែលក្រុមនេះកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិសំរោង សង្កាត់ផ្សារឆ្នាំង និងភូមិត្រពាំងចឹក្សារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំង២ នាក់ ដែលត្រូវឃាត់ខ្លួននេះ ១.ឈ្មោះ មន ចាន់ស្រ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង សង្កាត់កំពង់ឆ្នាំង ២.ឈ្មោះ ធី ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សារ សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងករណីឃាត់ខ្លួនជនទាំង២នាក់ខាងលើនេះ សមត្ថកិច្ចនគរបាល ដកហូតបាន ថ្នាំញៀនចំនួន២កញ្ចប់តូច កញ្ឆាក្រៀម ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ស្នាប់ដៃ១ រួម និង ឧបករណ៍បំរើដល់ការជក់មួយចំនួនផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំង និង សមត្ថកិច្ចជំនាញ បានសហការគ្នា បន្ទាប់ពីមានការផ្តល់ព័ត៌មានមកឲ្យសមត្ថកិច្ចស្តីពីសម្មភាពរបស់ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន នៅក្នុងមូលដ្ឋាននេះ បានដាក់កម្លាំងចុះចាប់តែម្តង ។
ក្រោយពីសាកសួរជនសង្ស័យសមត្ថកិច្ច បានឈានទៅឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន៧នាក់ផ្សេងទៀតផដែរ ដោយបានដកហូតថ្នាំញៀន៥កញ្ចប់ ទូរសព្ទ័ដៃ៥គ្រឿង រួមនិងឧបករណ៍បំរើដល់ការជក់មួយចំនួន ។
ក្រុមជនសង្សយ័ប្រុសស្រីខាងលើ ត្រូវបានសមត្ថកិច្ចសាងសំណុំរឿងបញ្ជូនទៅបន្តទៅសាលាតំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីរួចរាលហើយដែរ ៕ ចន្ថា