ខេត្តសៀមរាប៖ ក្រោយកម្មវិធីសន្និសិទសារព៌ត័មានដែលមានការចូលរូមពីតារាចម្រៀងកម្ពុជានិងថៃរួមជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនស្រាបៀរ Anchor ដែលប្រព្រឹត្តទៅនៅសណ្ឋាគារបូរីអង្គរ ខេត្តសៀមរាប ទើបបានដឹងថាកំពូលតារាចម្រៀងទាំង២ប្រទេសបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រគំតន្ត្រីAnchor Beach Carnival 2017 នៅអង្គរឃ្យុងយូនេះ។
នៅក្នុងកម្មវិធីសន្និសិទសារព៌ត័មាន លោក ឆាយ វិរៈយុទ្ធបានលើកឡើងថា(ក្នុងកម្មពិធីទាំងមូលត្រូវធ្វើយ៉ាងណាឲ្យសប្បាយរីករាយតាំងពីចាប់ផ្តើមរហូតដល់ចប់ អញ្ចឹងខ្ញុំមានបទជាច្រើន ប៉ុន្តែថ្ងៃនេះមានបទប្លែក១បទដែលមានចំនង់ជើងថា អាបោកក្មួយពូដោយអត្ថន័យក្នុងបទនោះមានលាយពាក្យពេច្រកំប្លែងខ្លះ)។ ហើយលោក ជីដេវីដក៏បានឲ្យដឹងថា លោកនិងយកបទញីកែងជើង និងបទថ្មី៤បទ សម្រាប់ការប្រគំតន្ត្រីAnchor Beach Carnival 2017នៅសៀមរាបនេះ។
ចំពោះកញ្ញា សួស វីហ្សា វិញក៏បានឲ្យដឹងថា (ខ្ញុំមានអារម្មណ៍ប្លែក ព្រោះកម្មវិធីនេះពោរពេញទៅដោយបទញាក់កន្ត្រាក់អរម្មណ៍ ហើយកញ្ញាក៏បានត្រៀមបទចម្រៀងរួចរាល់ហើយដែរ ដោយក្នុងនោះមានបទថ្មី១បទគឺ មីងស៊ីត្រាវ។
ដោយឡែកលោក TONO PHAKHINដែលជាតារាថៃសម្តែងនូវការព្រួយបារម្ភ ព្រោះមិនដឹងថាបទដែលលោកត្រៀមសម្រាប់កម្មវិធីនេះអាចត្រូវចិត្តអ្នកគាំទ្រកម្ពុជាដែរ ឬទេ? យ៉ាងណាលោក និងក្រុមភ្លេងនឹងព្យាយាមសម្តែងឲ្យអស់ពីសមត្ថភាពសម្រាប់អ្នកគាំទ្រនៅខ្មែរ។ ហើយលោកបន្ថែមថាដោយសារការប្រគំតន្ត្រីស្រាបៀ Anchor Beach Carnival 2017នេះទើបធ្វើឲ្យលោកបានមកប្រទេសកម្ពុជាលើកដំបូង នឹងមានភាពសប្បាយរីករាយខ្លាំងណាស់ ៕ ថម សន