ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ជនភៀសខ្លួនមិនត្រូវបានប្រទេសអ្នកមានទទួលឲ្យទៅរស់នៅទេទើបបង្កឲ្យមានវិបត្តិជនភៀសខ្លួន

ចែករំលែក៖

ជនភៀសខ្លួននៅលើពិភពលោក កាន់តែច្រើនឡើងដោយសារតែសង្គ្រាមស៊ីវិល សង្គ្រាមវាយប្រហារភេរវកម្ម បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល ពិសេស គឺវិបត្តិកង្វះស្បៀងអាហារតែម្តង ដោយជនភៀសខ្លួនមិនអាចរកស្បៀងអាហារបាន ក្រៅពីជំនួយរបស់អង្គការស្បៀងអាហារ ពិភពលោក។

បច្ចុប្បន្ន មានជនភៀសខ្លូន រាប់សិប លាននាក់នៅជុំវិញពិភពលោក ហើយជនភៀសខ្លួនជាច្រើនបានប្រឈមនឹងសេចក្តីស្លាប់ដោយប្រថុយធ្វើដំណើរទៅកាន់តំបន់ អឺរ៉ុប រកសេចក្តីសុខ តែមិនទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីប្រទស ដែលមាន សេដ្ឋកិច្ចខ្ពស់នោះឡើយ។

តាមរបាយការណ៍របស់អង្គការ UNHCR បានបង្ហាញឲ្យឃើញថា មានជន ភៀសខ្លួនរហូតដល់ទៅជាង ៣៣០ ពាន់នាក់ បានឆ្លងកាត់ដែនសមុទ្រមេឌី ទែរ៉ាណេ ចូលទៅកាន់អឺរ៉ុបដែល មាន ចំនួនតិចប៉ុណ្ណោះ ខុសកាលពីឆ្នាំមុន មានពលរដ្ឋជាង ១លាននាក់បានព្យាយាម ចូលទៅអឺរ៉ុប។

តាមតួលេខរបស់អង្គការសហប្រជា ជាតិបានឲ្យដឹងថា ចំនួនអ្នកស្លាប់១០០នាក់ ទៀតនៅក្នុងសមុទ្រប្រទេសអុីតាលី ធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងឆ្នាំ២០១៦ កើន ឡើងរហូតដល់ទៅជាង ៥.០០០នាក់។

ចំនួនជនភៀសខ្លួនស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ ពេលព្យាយាមស្វែងរកឱកាស រស់នៅប្រទេសក្នុងតំបន់អឺរុបដែលមាន ជីវភាពល្អប្រសើរបាន កើនឡើងខ្ពស់នៅ ក្នុងឆ្នំា២០១៦ ដោយសារតែការរស់នៅ ក្នុងប្រទេសរបស់ខ្លួន ប្រឈមនឹងការស្លាប់គ្រប់ពេលដោយសារសង្គ្រាមស៊ីវិល ទើប ប្រថុយគ្រោះថ្នាក់បែបនេះ។ នៅឆ្នាំ២០១៦ ជនភៀសខ្លួនចូលអឺរ៉ុបកើនឡើងច្រើនជាងឆ្នាំ២០១៥។

នៅក្នុងឆ្នាំ២០១៥មានពលរដ្ឋប្រមាណ ជាង១លាននាក់ធ្វើដំណើរឆ្លងកាត់ដែន សមុទ្រមេឌីទែរ៉ាណេ ភាគច្រើនមកពីប្រទេស ទួរគីចូលទៅកាន់ប្រទេសក្រិក ហើយមាន អ្នកស្លាប់៣.៧៧១នាក់។ នៅក្នុងឆ្នាំ២០១៦ មានជនភៀសខ្លួនប្រមាណតែ៣៦០ពាន់នាក់ប៉ុណ្ណោះ តែមានអ្នកស្លាប់ ច្រើនជាង ឆ្នាំ២០១៥ ដោយមានរហូតដល់ជាង៥ ពាន់នាក់។

លោក William Spindler អ្នកនាំពាក្យ អង្គការUNHCR បានបញ្ជាក់ថា «តាមតួ លេខថ្មីបំផុតដែលយើងទទួលបាន នៅ ក្នុងការលិចនាវាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅសមុទ្រអុីតាលី បណ្តាល ឲ្យស្លាប់ជាង១០០នាក់នោះ ធ្វើឲ្យចំនួន អ្នកស្លាប់កើនឡើងខ្ពស់លើសពីការស្មាន។

តាមការអះអាងរបស់អង្គការ ពិភព លោក ប្រសិនបើប្រទេសអ្នកមាន ហើយ មានចិត្ត ជួយដល់ជនភៀសខ្លួននោះ ពិភពលោកនឹងមិនមានវិបត្តិកើតឡើងនោះ ឡើយ ។ បច្ចុប្បន្ន ប្រទេសជាច្រើននៅជុំវិញ ពិភពលោក ដែលជាប្រទេសអ្នកមាន ហើយកំពុងតែខ្វះធុនធាន មនុស្ស ដីធំ គ្មានមនុស្សនៅប៉ុន្តែបែរជាមិនព្រមទទួលជនភៀសខ្លួនឲ្យទៅនៅ ក្នុងប្រទេស របស់ខ្លួន ឬ ទទួលជនភៀសខ្លួនដែរតែ មានចំនួនតិចបំផុត។

តើប្រទេសណាខ្លះដែលជាប្រទេសអ្នកមានហើយទទួលជនភៀសខ្លួនតិចនោះ។ ខាងក្រោមនេះគឺប្រទេសមានបំផុតនៅលើពិភពលោក ចំនួន៦ ដែលជាប្រទេសដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលមានរហូតដល់ទៅ៦០ភាគនៃសេដ្ឋកិច្ចសកលរប៉ុន្តែប្រទេសទាំងនោះបែរជាទទួលជនភៀសខ្លួនតែ៩ភាគរយប៉ុណ្ណោះ ក្នុងចំណោមជនភៀសខ្លួនលើពិភពលោក។ ចំណែកប្រទេសមានសេដ្ឋកិច្ចមធ្យម បែរជាទទួលជនភៀសខ្លួនច្រើនជាងទៅវិញ។

តាមរបាយការណ៍របស់ Oxfam ដែលបានប្រកាសកាលពីថ្ងៃទី១៨ខែកក្កដាថា ប្រទេសអ្នកមាន ដូចជាអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស ដែលមានGDP រហូតដល់៥៦,៦ភាគរយសម្រាប់GDP លើ ពិភពលោកទាំងមូល ប៉ុន្តែប្រទេសទាំងនោះ បានទទួលជនភៀសខ្លួនតែ ២,១លាននាក់ ប៉ុណ្ណោះក្នុងចំណោមជនភៀសខ្លួន៨,៩លាននាក់នៅលើពិភពលោក។

ក្នុងចំណោមជនភៀសខ្លួន២,១លាន នាក់ ប្រទេសអាល្លឺម៉ង់ទទួលរហូតដល់ ១ភាគ៣ ស្មើនឹង(៧៣៦.៧៤០នាក់) ចំណែកប្រទេស៥ទៀតត្រូវចែករំលែកជនភៀសខ្លួន១,៤លាននាក់ដែលនៅសល់។ អង់គ្លេសបានទទួលជនភៀសខ្លួនតែ ១៦៨.៩៣៧នាក់ប៉ុណ្ណោះ។

ផ្ទុយទៅវិញជាងពាក់កណ្តាលជន ភៀខ្លួននៅលើពិភពលោក ប្រមាណ១២ លាននាក់ ពេលនេះកំពុងតែរស់នៅក្នុង ប្រទេសក្រីក្រ ដូចជា ហ្ស៊កដង់,ទួរគី,ប៉ាឡេ ស្ទីន, ប៉ាគីស្ថាន, លីបង់ និងអាហ្វ្រិកខាង ត្បូង។

ចំពោះស្ថានភាពនោះ Oxfam បាន អំពាវនាវដល់រដ្ឋាភិបាលប្រទេសអ្នកមានសូមទទួលជនភៀសខ្លួនឲ្យបានច្រើនជាងនេះជាការជួយដល់ប្រទេសក្រីក្រ ហើយត្រូវទទួលជនភៀសខ្លួនជាច្រើនមកចិញ្ចឹមទៀត។

តាមរបាយការណ៍ស្តីពីគោលដៅរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកជនភៀសខ្លួនUNHCR បានឲ្យដឹងថា មានពលរដ្ឋរហូតដល់ទៅ ៦៥លាននាក់ ត្រូវបោះបង់ប្រទេសរបស់ខ្លួនដោយសារតែអំពើហិង្សា សង្គ្រាមស៊ីវិល ការរំលោភ បំពានសិទ្ធិសេរីភាព។ ទាំងនោះជាជនភៀស ខ្លួនយ៉ាងច្រើនមិនធ្លាប់មានពីមុនមក។ ក្នុង ចំណោមជនភៀសខ្លួនទាំងនោះមាន ៤០ ,៨លាននាក់បាត់បង់ផ្ទះសម្បែង ក្នុងនោះមាន២១,៣លាននាក់ជាជនរងកគ្រោះ និង៣,២លាននាក់រង់ចាំលិខិតសុំជ្រកកោនខ្លួនទៅនៅប្រទេសផ្សេងៗ។

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីគឺជាមូលហេតុបណ្តាលឲ្យមានជនភៀសខ្លួនច្រើនជាងគេបំផុត ។បន្ទាប់មក គឺប្រទេស Burundi, សាធារណរដ្ឋ ាហ្វ្រិកកណ្តាល ,អុីរ៉ាក់, នីហ្សេរីយ៉ា ,ស៊ូដង់ខាងត្បូងនិង យេមែន។

បច្ចុប្បន្នប្រទេសទួរគីទទួលជនភៀសខ្លួនច្រើនជាងគេបំផុតលើពិភពលោក រហូតដល់២,៨លាននាក់៕ ម៉ែវ សាធី

migrant immigrant


ចែករំលែក៖