លោកស្រី Carrie Lam ជាបុគ្គលដែលមានឥទ្ធិពលទី២នៅក្នុងរដ្ឋបាលកោះហុងកុង កាលពីថ្ងៃទី២៦ ខែមីនា បានជាប់ឆ្នោតជាមេដឹកនាំស្រីដំបូងគេបង្អស់នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសហុងកុង។
តំណែងមេដឹកនាំកោះហុងកុង (ប្រទេសចិន) កើតឡើងក្រោយការបោះ ឆ្នោត រៀបចំឡើងដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរួមមានតំណាង ១.១៩៤ មកពីវិស័យផ្សេងៗក្នុងសង្គម ក្នុងនោះមានអ្នកជំនួញអបរំជាដើមដែល តំណាងឲ្យពលរដ្ឋជាង៧,៣លាននាក់ នៅ ក្នុងតំបន់នេះ។
សារព័ត៌មានក្យូដូរបស់ជប៉ុនបានដកស្រង់សម្តីមន្ត្រីរៀបចំការបោះឆ្នោតបានឲ្យដឹងថា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៦ ខែមីនា មានសន្លឹកឆ្នោតយកជាការ បានចំនួន១.១៦៣សន្លឹក ក្នុងនោះលោក ស្រី Carrie Lam អាយុ៥៩ឆ្នាំ ទទួលបាន សំឡេងគាំទ្រ ៧៧៧សន្លឹក គឺលើសពីចំនួន ចំាបាច់តែ ៦០១សន្លឹកប៉ុណ្ណោះ ដើម្បី ក្លាយជាមេដឹកនាំតំបន់មានសេដ្ឋកិច្ច សំខាន់មួយនេះ។
ជាមួយនឹងលទ្ធផលខាងលើ លោកស្រី Carrie Lam នឹងក្លាយជាមេដឹកនាំក្នុង អាណត្តិ៥ឆ្នាំ។ លោកស្រី លែម នឹងត្រូវ ចូលកាន់តំណែងនៅថ្ងៃទី១ ខែកក្កដា ខាង មុខ។ ចំណែកគូប្រជែងរបស់លោកស្រី ដែលជាបុរសធ្លាប់កាន់តំណែងជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចហុងកុងទទួលបានសំឡេង គាំទ្រតែ ៣៦៥សំឡេងប៉ុណ្ណោះ។
នៅមុនពេលបោះឆ្នោតជ្រើសរើស មេដឹកនាំកោះហុងកុងលោកស្រី Carrie Lam ធ្លាប់កាន់តំណែងជាអគ្គលេខារបស់ រដ្ឋាភិបាលកោះហុងកុង គឺជាបុគ្គលដែល មានអំណាចទី២បន្ទាប់ពីប្រធានតំបន់។
អ្នកដែលធ្លាប់ធ្វើការជាមួយលោកស្រីបានបញ្ជាក់ថា លោកស្រី Carrie Lam គឺ ជាបុគ្គលដែលមានភាពឆ្លាតវៃ យកចិត្តទុក ដាក់នឹងការងារ ហើយក៏ជាបុគ្គលដែល មានឥទ្ធិពលនៅក្នុងការជំរុញឲ្យអនុវត្ត នយោបាយនៅក្នុងតំបន់នេះ។ លោកស្រីមានគ្រួសារហើយមានកូន២នាក់ផងដែរ។
លោកស្រី Carrie Lam គឺជាបុគ្គល ដែលធ្លាប់គាំទ្រដល់ការកែទម្រង់ច្បាប់បោះឆ្នោតនៅហុងកុង ដែលបានប្រកាស កាលពីឆ្នាំ២០១៤។ តាមច្បាប់នោះ មេ ដឹកនាំនៅក្នុងតំបន់នេះចាំបាច់ត្រូវតែកើតចេញពីការបោះឆ្នោតជ្រើសរើសរបស់ពលរដ្ឋហុងកុង ប៉ុន្តែរងការប្រឆាំងពីរដ្ឋាភិបាលចិន ហើយបេក្ខភាពចាំបាច់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ ពីរដ្ឋាភិបាលទីក្រុងប៉េកាំងជាមុន។
នៅពេលឡើងកាន់អំណាចលោកស្រី Carrie Lam ចាំបាច់ត្រូវតែដោះស្រាយវិបត្តិ នយោបាយ និងបញ្ហាជាច្រើនទៀត ក្នុងនោះមានពលរដ្ឋក្នុងប្រទេសនេះកាន់តែ ចាស់ទៅៗ ចំណែកទារកកើតមកតិចទៅៗ ដែលជាក្តីបារម្ភយ៉ាងខ្លាំងបំផុត។ ជាមួយ គ្នានោះ សេដ្ឋកិច្ចមានកំណើនយឺតក៏ជា បញ្ហាចម្បងនៅក្នុងប្រទេសនេះផងដែរ៕ ម៉ែវ សាធី