ព័ត៌មានទាន់ហេតុការណ៍៖

អីុរ៉ង់វាយបកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិកវិញម្តង

ចែករំលែក៖

ក្រោយពេលអាមេរិកបានដាក់ទណ្ឌ កម្មទៅលើក្រុមហ៊ុនឯកជនរបស់អីុរ៉ង់និងប្រទេសមួយចំនួនទៀតដូចជាកូរ៉េខាងជើង និងចិនជាដើម ដែលជាប់ពាក់ព័ន្ធនឹងកម្ម វិធីកាំជ្រួចមីស៊ីលនោះ នៅពេលនេះដែររដ្ឋា ភិបាលទីក្រុង តេអរ៉ង់ បានសម្រេចចិត្ត ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អាមេរិក ចំនួន១៥ក្រុមហ៊ុនវិញម្តង។

សកម្មភាពខាងលើរបស់អាមេរិក និង អីុរ៉ង់បង្កក្តីបារម្ភកាន់តែខ្លាំងពីក្រុមអ្នក ជំនួញ ដែលទើបតែដាក់ទុនរកសុីនៅ ប្រទេសអីុរ៉ង់ក្រោយកិច្ចព្រមព្រៀងបរមាណូរវាងអីុរ៉ង់នឹងប្រទេស៥បូក១។ តាំងពី លោក ដូណាល់ ត្រាំ កាន់តំណែងប្រធា នាធិបតីអាមេរិកមកទំនាក់ទំនងរវាងទី ក្រុងតេអរ៉ង់ នឹងវ៉ាស៊ីនតោនបាននិងកំពុងមានភាពតានតឹងជាលំដាប់។ លោក ត្រាំ ថែមទាំងបានសន្យាក្នុងសម័យឃោសនាបោះឆ្នោតថា លោកនឹងហែកចោលកិច្ច ព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្ត ដែលអុីរ៉ង់ បានចុះហត្ថលេខាជាមួយសហគមន៍អន្តរជាតិកាលពីពាក់កណ្តាលខែ កក្កដា ឆ្នាំ២០១៥។

នៅពេលនេះអីុរ៉ង់ បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនរបស់អាមេរិកដែលបានគាំទ្រប្រទេសអុីស្រាអែល និងសកម្មភាពភេរវកម្មរបស់ប្រទេសជ្វីហ្វមួយនេះ។ គួរ ជម្រាបជូនថា តាំងពីលោក ដូណាល់ ត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិកមក ទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ នឹងវ៉ាស៊ីនតោនកាន់តែមានភាពតានតឹងជាលំដាប់។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអីុរ៉ង់ រាល់ការបញ្ជូន និងការ ផ្ទេរប្រាក់ជាមួយក្រុមហ៊ុនអាមេរិកទាំង១៥ក្រុមហ៊ុនត្រូវជាប់ទណ្ឌកម្មនិងត្រូវហាមឃាត់ ហើយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននឹងមិនអាចទទួលបានទិដ្ឋាការចូលទឹកដីអុីរ៉ង់ដាច់ខាត។ ជាទូទៅការសម្រេចចិត្តរបស់អ៊ីរ៉ង់ដូចនេះបានបង្កប់ដោយនិមិត្តរូបព្រោះថា ក្រុមហ៊ុនអាមេរិកទាំងនេះមិនបានរកស៊ីអ្វីជាមួយអុីរ៉ង់ទេ។ តែសម្រាប់រដ្ឋាភិបាល អុីរ៉ង់ វិធានការរបស់ខ្លួនគឺដើម្បីឆ្លើយតប នឹងរដ្ឋបាលអាមេរិកដែលកាលពី២ថ្ងៃមុន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេស ចំនួន៣០ និងមនុស្សមួយចំនួនពីបទបាន រួមសហការជាមួយកម្មវិធីអាវុធរបស់ អុីរ៉ង់៕ ម៉ែវ សាធី

trump


ចែករំលែក៖