ព័ត៌មានទាន់ហេតុការណ៍៖

ចែកចាយគ្រឿងញៀន សមត្ថកិច្ចក្របួចបានប្រុស ស្រី២នាក់ និងថ្នាំញៀន១៨កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលដឹកនាំដោយលោក គង់ សុភា រិទ្ធ អធិការរងខណ្ឌដូនពេញបានចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង ស្ថិតនៅប្លុករោងចក្រឆ្នាំង ហើយឈានដល់ឃាត់បានជនប្រុស ស្រី២នាក់ ដោយដកហូតបានវត្ថុតាងថ្នាំញៀនជាក់ស្តែង១៨កញ្ចប់។

image1

ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា សង្ស័យឈ្មោះរឿន សុខខេង ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងឈ្មោះ ចាន់ ស្រីតា ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

image2

ប្រភពបន្តថា កម្លាំងល្បាតក្នុងមូលដ្ឋានរហូតដល់ចំណុចខាងលើឃើញជនសង្ស័យម្នាក់កំពុងឈរធ្វើសកម្មភាពចែកចាយ កម្លាំងក៏បង្ក្រាប់ និងឃាត់ខ្លួនឆែកឆេរឃើញថ្នាំញៀន១៣កញ្ចប់តូច និងលុយ៧ម៉ឺនរៀល ។ បន្ទាប់មកម្លាំងបង្ក្រាបជាក់ស្តែងបានស្ត្រីម្នាក់ទៀត កំពុងតែធ្វើសកម្មភាពចែកចាយថ្នាំញៀនដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក៥កញ្ចប់តូច និង១កញ្ចប់ធំ ដែកកេះ២ដើម ឧបករណ៍សម្រាប់ជក់ និងលុយ៤ម៉ឺនរៀលយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ។

ជនសង្ស័យប្រុសស្រីទាំង២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្រះចកកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការទៅតាមច្បាប់ ៕ សុខាសែនជ័យ

image3


ចែករំលែក៖