ព័ត៌មានទាន់ហេតុការណ៍៖

តាមទាន់ប្រពន្ធនៅក្នុងបន្ទប់ជាមួយប្រុស ប្រពន្ធថា មិនបានធ្វើអីៗនឹងគ្នាទេ ប្តីមិនជឿ ទៅប្តឹងនគរបាលសុំលែង

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបាននាំគ្នាធ្វើដំណើរទៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីរស់នៅជាមួយគ្នាមិនចុះសម្រុងដោយសារតែភាគីខាងប្រុសចោទប្រពន្ធថា ចូលចិត្តដើរលេងច្រើន សង្ស័យមានថ្មី ចំណែកខាងស្រីថា ប្តីមានស្រីក្រៅ ទើបធ្វើឲ្យបែកបាក់ស្នេហា កើតទុក្ខមិនសុខចិត្តរៀងៗខ្លួន ។

គ្រួសារដែលមានទំនាស់មិនចុះសម្រុងនឹងគ្រួសារខាងលើនោះ មានកូនប្រុស ស្រីក្នុងបន្ទុកគ្រូសារ២នាក់ ដោយប្រកបរបរលក់ដូរ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ បុរសជាប្តីបានធ្វើដំណើរមកកាន់នគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីកើតទុក្ខមិនសុខចិត្ត ព្រោះប្រពន្ធរបស់គាត់ គិតតែដើរលេង ខណៈរួបគាត់មិននៅផ្ទះ មុនត្រឹមតែប៉ុណ្ណោះ រួបគាត់បានតាមទាន់ប្រពន្ធនៅក្នុងបន្ទប់ជាមួយមនុស្សប្រុសទៀតផង។

រីឯភាគីខាងខាងប្រពន្ធវិញ រួបគាត់បានមកកាន់ប៉ុស្តិ៍ចោមចៅនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ដោយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ការចោទប្រកាន់របស់ប្តីថា រួបគាត់មានប្រុសថ្មីស្អីគេនោះ គឺមិនពិតឡើយ បុរសដែលប្តីតាមទាន់ឃើញនៅក្នុងបន្ទប់ជាមួយគ្នានោះ គឺជាអ្នករាប់អានធម្មតាប៉ុណ្ណោះមិនបានធ្វើអ្វីឲ្យហួសពីនេះទេ ។

ក្រោយមកសមត្ថកិច្ចបានសម្របសម្រួលដោយនិងឲ្យភាគីប្រពន្ធទៅផ្ទះវិញ បើកចង់ដោះស្រាយយ៉ាងណានោះ រឿងលែងលះប្តី ប្រពន្ធ គឺសូមទៅកាន់តុលារការចុះ ទើបជាអ្នកមានសិទ្ធិសម្រេច ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖