ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆ្លងផ្លូវត្រូវរថយន្តកូរ៉េដាក់ធុងខ្យល់ដើរប៉ះកង់ចល័តបុកពីក្រោយអូស២០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉េដាក់ធុងខ្យល់ដើរប៉ះកង់ចល័ត បានបើកបុកនារីម្នាក់ ដែលដើរតាមផ្លូវពីក្រោយអូសជាច្រើនម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុចមុខរោងចក្រផលិតចំនីសត្វ CP ស្ថិតក្នុងភូមិវិមានទ្រុង ផ្លូវដួងងៀប២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជភ្នំពេញ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីជាជនរងគ្រោះខាងលើដើរតែម្នាក់ឯងតាមផ្លូវខាងលើ ក្នុងទិសដៅពីត្បូងទៅជើង ហើយលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េមួយតោនកន្លះមួយគ្រឿង ដែលដឹកធុងខ្យល់សម្រាប់ប៉ះកង់រថយន្តចលត័ តាមផ្លូវ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយបុរសពីរនាក់ ក្នុងទិសដៅស្របទិសជាមួយនិងជនរងគ្រោះ ហើយបានជិះមកបុកនារីរងគ្រោះពីក្រោយ រួចអូសនារីរងគ្រោះប្រមាណជា២០ម៉ែត្រស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ រថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅបុកលូដែលគេទុកចោលនៅលើចិញ្ចើមផ្លូវធ្វើឲ្យរថយន្តបែកកញ្ចក់មុខខាងស្ដាំទៅមុខលែងរួច ។

ភ្លាមៗនោះ អ្នកបើកបរថយន្តបង្ក និងអ្នករួមដំណើរម្នាក់ទៀត បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តបង្កនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខ បានចុះមកដល់ចំណុចកើតហេតុ ហើយបានរាយការណ៍ទៅប្រាប់ជំនាញចរាចរណ៍ជើងគោករាជធានីចុះមកវាស់វែងរថយន្ត និងអូសយកទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញរង់ចាំការចាត់ការតាមនីតិវិធី ។

រីឯសពនារីរងគ្រោះគឺមិនមានឃើញសាច់ញាតិមកមើលនោះឡើយ ទើបខាងជំនាញចរាចណ៍ដឹកសពនារីរងគ្រោះយកទៅដំកល់ទុកនៅវត្តទួលសង្កែ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ តុង សីហា

ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖