សារព័ត៌មាន AFPបានផ្សាយថា កាលពីថ្ងៃទី២៩ ខែមីនា មន្ត្រីការបរទេសអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទទទួលប្រាក់ពីចារបុរសចិននូវទឹកប្រាក់ជាច្រើន ។ ការទទួល ប្រាក់ខាងលើតាមរយៈការជូនកាដូពីមន្ត្រីចិន។ មន្ត្រីការបរទេសខាងលើរងការចោទប្រកាន់ ថា បាននិយាយកុហកទៅលើជំនួបពិភាក្សាជាមួយចារបុរសចិន។
ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថា លោកស្រី Candace Marie Claiborne អាយុ៦០ឆ្នាំ បានដឹងថា បុរសជនជាតិចិនពីរនាក់ ដែលមានទំនាក់ទំនងជាមួយលោកស្រី តាំងពីពេល លោកស្រី កាន់តំណែង នៅក្នុងស្ថានទូតអាមេរិក ប្រចាំនៅប្រទេសចិន ក៏ដូចជាប្រទេសដទៃទៀត ។ លោកស្រី ក៏បានឲ្យដឹងថា ការដែល មន្ត្រីក្នុងក្រសួងសន្តិសុខជាតិចិនឲ្យលុយលោកស្រី គឺដើម្បីដោះដូរយកនៅការសម្ងាត់របស់ជាតិ អាមេរិក ។
នៅក្នុងការប្រកាស ជំនួយការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Mary McCord បានបញ្ជាក់ថា លោកស្រី Claiborne បានប្រើប្រាស់តំណែងរបស់ខ្លួន ដើម្បីចូលទៅកៀកឯកសារសំខាន់ៗរបស់ក្រសួងការបរទេសអាមេរិក ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ។
តាមការប្រកាសរបស់ក្រសួងយុត្តិធម៌ អាមេរិក លោកស្រី Claiborne ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែមីនា ។ លោកស្រី Claiborne បានធ្វើការនៅក្នុងក្រសួងការបរទេសអាមេរិកតាំងពីឆ្នាំ១៩៩៩ ។
សកម្មភាពខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក ក្នុងពេលដែលមន្ត្រីអាមេរិក ក៏មានអំពើពុករលួយ ដើម្បីប្រយោជន៍ខ្លួនឯង មិនបានគិត ប្រយោជនជាតិជាធំ ។ ចំណុចទាំងនោះហើយបានជាឯកសាសម្ងាត់ជាច្រើន របស់អាមេរិកត្រូវបានបែកធ្លាយ ដោយសារតែ អតីត មន្ត្រីការកិច្ចអាមេរិកជាអ្នកទម្លាយ ក្នុងនោះមានការលួចស្តាប់ ការសន្ទនារបស់ ប្រមុខដឹកនាំ សំខាន់ៗជុំវិញពិភពលោក ៕