ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញមិនបង្រ្កាបឈ្មួញឈើឈ្មោះ ចែធី ផូ និងបុិល ព្រោះជាឆ្នាំងបាយឆ្នាំងសម្លប្រចាំថ្ងៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់រាយការណ៍ថា ការដែលមន្រ្តីជំនាញ និងស្ថាប័នចាំអែបបែបអាជ័យធ្លាក់ទឹកមិនបង្រ្កាប ឈ្មួញដឹកជញ្ជូនឈើលក់ចូលដេប៉ូឈើពីស្រុកឈ្មោះ ចែធី ឈ្មោះ ផូ និងឈ្មោះ បុិល ជាឆ្នាំបាយប្រចាំថ្ងៃ ។

ប្រភពរាយការណ៍ខាងលើបន្តថា ឈ្មោះ ចែធី មានគោយន្តចំនួន ២គ្រឿង ក្នុង ១គ្រឿងៗ ផ្ទុកឈើអារបានចាប់ពីចំនួន ៧ម៉ែត្រគូប ទៅ ១០ម៉ែត្រគូប ដឹកជញ្ជូនយកទៅលក់ចូលតាមដេប៉ូលក់ឈើ នៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកឈ្មោះ ផូ មានគោយន្តចំនួន ២គ្រឿងដែរ និងឈ្មោះ បុិល មានគោយន្តចំនួន ១គ្រឿង ពួកគេអាចផ្ទុកឈើអារបានចាប់ពីចំនួន ៧ម៉ែត្រគូប ទៅ ១០ម៉ែត្រគូបដូចគ្នា ហើយពួកគេដឹកជញ្ជូនឈើទាំងនេះយកទៅលក់ចូលតាមដេប៉ូលក់ឈើ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ប្រភពដដែលបន្តទៀតថាឈ្មោះឈ្មួញឈើទាំង ៣នាក់ មានគោយន្តចំនួន ០៥គ្រឿង ដឹកជញ្ជូនស្ទើររាល់ថ្ងៃយូឆ្នាំហើយ ចេញពីម្ដុំភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទៅលក់ចែកចាយបន្តនៅតាមដេប៉ូលក់ឈើទាំងពីស្រុកដូចបានរាបរបខាងលើ ដោយឆ្លងកាត់ទីស្នាក់ការមន្រ្តីជំនាញដូចជាសង្កាត់រដ្ឋបាលព្រៃឈើសំរោង(មានលោក ផេង វ៉ាន់នី ជានាយ) ផ្នែករដ្ឋបាលព្រៃឈើក្រវាញម(មានលោក ហង់ វណ្ណថន ជានាយស្តីទី) និងសង្កាត់រដ្ឋបាលព្រៃឈើបាកាន(មានលោក ពិនសង្គម ឧត្តម ជានាយ) ផ្នែករដ្ឋបាលព្រៃឈើក្រគរផងដែរ (មានលោក ពេជ្រ ចន្ថា ជានាយ) រួមទាំងមន្រ្តីជំនាញអធិការដ្ឋានខាងត្បូងបឹងទន្លេសាបផងនោះ ព្រមទាំងស្ថាប័នចាំតែវ៉ៃអែបសុីអបបែបអាជ័យធ្លាក់ទឹកជាច្រើនថែមទៀត គេមិនដែលឃើញធ្វើការបង្រ្កាបម្តងណាទាល់តែសោះ បញ្ហាខាងលើនេះត្រូវបានគេដឹងថា បង្រ្កាបយ៉ាងម៉េចទៅ ព្រោះនេះជាឆ្នាំងបាយឆ្នាំងសម្លប្រចាំថ្ងៃទៅហើយនោះ បន្ទាប់គេសង្ស័យថាក្រុមឈ្មួញជំនួញឈើឈ្មោះ ចែធី ឈ្មោះ ផូ និងឈ្មោះ បុិល បង់លុយប្រចាំជើងឲ្យទៅមន្រ្តីជំនាញម្នាក់មានតួនាទី នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញចំនួន ៨មឺុនរៀល ក្នុងគោយន្ត ១គ្រឿង សង្កាត់រដ្ឋបាលព្រៃឈើសំរោងរួមទាំងផ្នែករដ្ឋបាលព្រៃឈើក្រវាញដដែលនោះចំនួន ២៥មឺុនរៀល និងអធិការដ្ឋានខាងត្បូងបឹងទន្លេសាបពីមុនចំនួន ៦មឺុនរៀល តែក្រោយមកចំនួន ១៣មឺុនរៀល ចំណែកសង្កាត់រដ្ឋបាលព្រៃឈើបាកាន និងផ្នែករដ្ឋបាលព្រៃឈើក្រគរក៍មិនខុសគ្នាប៉ុន្មាននោះដែរ រួមទាំងស្ថាប័នចាំតែវៃអែបសុីអបបែបអាជ័យធ្លាក់ទឹកនោះផងទៀត។

ករណីប្រភពលើកឡើងខាងលើអ្នកកាសែត នគរវត្ត មិនអាចស្វែងរកសុំការពន្យល់ពីស្ថាប័នពាក់ព័ន្ធទាំងនោះបាននោះទេ ប៉ុន្តែលោក ហង់ វណ្ណថន នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញស្តីទី បានប្រាប់ខ្លះៗតាមទូរស័ព្ទនារសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះថា ចំពោះអធិការដ្ឋានខាងត្បូងបឹងទន្លេសាបបានចប់ប៉េសសកម្មហើយ ដោយឡែកបុគ្គលផ្សេងៗដើរយក ឬមិនដើរយកលោកមិននោះទេ ហើយសង្កាត់ និងផ្នែក លោកផ្ទាល់ក៏មិនដឹងនោះដែរ តែលោក បានសន្យានឹងសហការគ្នាធ្វើការងារខាងលើនេះ ។

ដូច្នេះហើយមានតែរង់ចាំតាមដាន និងមើលទាំងអស់គ្នាបន្តទៅទៀតមើលៗ តើអាចមានវិធានការទប់ស្កាត់ និងបង្រ្កាបមែនទែនឬយ៉ាងណា៕ បឹុម ពិន

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖