ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យប្រព័ន្ធ ធារាសាស្រ្តក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់លោក លឹម គានហោ រដ្ឋ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមក្នុង ការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់លោក ចាន់ សុីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងសិក្សាគម្រោងប្លង់លម្អិតលើគម្រោងមួយ ចំនួននៅក្នុងខេត្តកំពង់ចាមដើម្បីឈានទៅដាក់ចេញផែនការអនុវត្តចំពោះមុខដូច ខាងក្រោម ៖

១-ផ្តល់ប្រព័ន្ធប្រឡាយជើងក្អែបប្រវែង៣៥គីឡូម៉ែត្រនៅប្រព័ន្ធធារាសាស្រ្តពោធិ៍ តារ៉េស ប្រព័ន្ធធារាសាស្រ្តទំនប់អាងតំបន់ ប្រព័ន្ធធារាសាស្រ្តទំនប់អាងស្រុក ប្រព័ន្ធ ធារាសាស្រ្តទំនប់អាងប្រាំកុម្ភៈ និងប្រព័ន្ធ ធារាសាស្រ្តទឹកឆា ។

២-សិក្សាអំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកគគីរស្ថិតក្នុងខេត្តត្បូងឃ្មុំថាតើគម្រោងនេះ នឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ខេត្ត កំពង់ចាម?

៣-ជួសជុលឡើងវិញប្រព័ន្ធធារាសាស្ត្រ ទំនប់ការពារទឹកជំនន់ផ្តៅជុំរួចបញ្ចូលប្រព័ន្ធ នេះជាមួយប្រព័ន្ធធារាសាស្ត្រទំនប់អាង ទឹកតំបន់ និងប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកស្រុកឱ្យទៅជាប្រព័ន្ធធារាសាស្ត្រតែមួយ (ប្រព័ន្ធធារាសាស្រ្តផ្តៅជុំ) ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែប្រដេញទឹក ចំនួន១៥.០០០ហិកតា (អាចធ្វើបាន៣ ដងក្នុង១ឆ្នាំ) ស្រែវស្សាចំនួន៤.០០០ ហិកតា និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ។ ទន្ទឹមនេះប្រព័ន្ធផ្តៅជុំក៏នឹងក្លាយទៅជា រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយផងដែរ ។

៤-ជួសជុលស្តារឡើងវិញប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ក្នុងស្រុកស្រីសន្ធរ ដោយ ក្នុងនោះរួមមាន កែលម្អស្ថានីយបូមទឹក ហ៊ុន សែន ទី៣០-៣១ ឱ្យកាន់តែធំជាងមុន និងដាក់ម៉ូទ័រដើរដោយថាមពលអគ្គិសនី ចំនួន៣គ្រឿងមុខកាត់៧០០មិល្លីម៉ែត្រដើម្បី ធានារុញទឹកឱ្យដល់ប្រព័ន្ធធារាសាស្រ្តសន្លុង ស្ថានីយបូមទឹក ហ៊ុន សែន ទី៤៤ ក្នុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែល នឹងធ្វើឱ្យតំបន់នោះអាចបង្កបង្កើនផល ដំណាំស្រូវប្រាំងបាន៣ដងក្នុង១ឆ្នាំ។ រុះរើ ស្ថានីយបូមទឹក១កន្លែង ដែលបានសង់ខុស លក្ខណៈបច្ចេកទេសចេញពីមុខស្ថានីយ បូមទឹក ហ៊ុន សែន ទី៣០-៣១ រួចអភិវឌ្ឍ និងគ្រប់គ្រងឱ្យត្រឹមត្រូវតាមបច្ចេកទេស របស់ក្រសួងធនធានទឹកនិងឧតុនិយមឡើង វិញ។ ជួសជុលស្តារឡើងវិញប្រព័ន្ធប្រឡាយ មេនៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ដោយចាក់បេតុងប្រវែង៧គីឡូម៉ែត្រ ៕ ហេង សូរិយា

1 a e


ចែករំលែក៖