ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកឈាមត្រជាក់ប្រហារជីវិតយុវជន២នាក់មួយប៉ព្រិចភ្នែក

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានបាត់បង់ជីវិតភ្លាមៗនៅក្នុងកន្លែងកើតហេតុ បន្ទាប់ពីឃាតកឈាមត្រជាក់(គ្រោះថ្នាក់ចរាចរណ៍)បានលបវាយប្រហារពីក្រោយយ៉ាងពេញទំហឹង ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមម៉ូតូ១គ្រឿង ។

ហេតុការណ៍ដ៏សោកសៅសម្រាប់ក្រុមគ្រួសាររងគ្រោះខាងលើនេះបានកើតឡើងកាលពីវេលា៥និង១០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីីភ្នំពេញ ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា យុវជនរងគ្រោះទាំងពីរនាក់ មុនពេលកើតហេតុធ្វើដំណើរដោយម៉ូតូមួយគ្រឿងជិះឌុបគ្នា ម៉ាកហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DF-5373 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបើកគេចនឹងរ៉ឺម៉កកង់៣ ហើយក៏ត្រូវរថយន្តដឹកឥដ្ឋបើកមកពីក្រោយ បុកពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ រីឯម៉ូតូបានគៀបជាប់នៅពីក្រោមកាប៊ីនរថយន្តអូសជាង៥០០ម៉ែត្រទើបឈប់ ។

ប្រភពបន្តថា ចំណែករថយន្តបង្ក ដឹកឥដ្ឋម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-3633 អ្នកបើកបរត្រូវបានពលរដ្ឋឃាត់ខ្លួនបានភ្លាមៗផងដែរប្រគល់ឲ្យសមត្ថកិច្ច ។

នៅពេលនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ។ សមត្ថកិច្ចបាននិងកំពុងត្រួតពិនិត្យ និងទាក់ទងក្រុមគ្រួសាររងគ្រោះ ៕ តុង សីហា

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9) ae (11) ae (10)


ចែករំលែក៖