ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃដែនជម្រកសត្វនិងដីព្រៃសហគមន៍ប្រជុំមិត្តត្រូវបានឈ្មួញចូលកាប់បំផ្លាញយ៉ាងគគ្រឹកគគ្រេង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សកម្មភាពឈ្មួញចូលកាប់និងអារឈើគ្រប់ប្រភេទឮសូរដូចសត្វរៃយំខែចេត្រទ្រហឹងពេញព្រៃ គ្មានអ្នក បង្ក្រាប ព្រោះមានមេវរសេនាតូច៤២៣ជាអ្នកការពារនិងមើលការខុសត្រូវ ដោយធ្វើសកម្មភាពយ៉ាងរលូនជារៀងរាល់ថ្ងៃនិង រាល់យប់ ស្ថិតក្នុងចំណុចអូរតាឡាស់ ភូមិ សំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង។

ប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ម្នាក់ សុំមិនបញ្ចេញឈ្មោះបាននិយាយថា នៅចំណុចភូមិសាស្ត្រខាងលើនេះគឺជាតំបន់យោធាគ្រប់គ្រងហើយឈ្មួញចេញចូលអារនិងដឹកជញ្ជូនឈើចេញយកមកលក់ធ្វើ អាជីវកម្មអត់ច្បាប់នេះបាន ក៏ដោយសារ លោកមេបញ្ជាការ៤២៣ជាអ្នកអនុញ្ញាតទើបឈ្មួញទាំងនោះហ៊ានចូលទៅកាប់អារយ៉ាងរលូន ។

ប្រភពដដែលបានបន្តទៀតថា ដីស្ថិត ក្នុងតំបន់ខាងលើនេះចាប់ពីអង្គភាព ការពារអាកាស រហូតដល់អូរតាឡាស់ ប្រមាណជាង១០គីឡូម៉ែត្រឆ្ពោះទៅ រមណីយដ្ឋានទឹកជ្រោះសុភមិត្ត រួមទាំងដី ព្រៃសហគមន៍ប្រជុំមិត្តឲ្យគាត់ជួយការពារ សហការនិងផ្តល់ដំណឹងឲ្យជំនាញពេលមានឈ្មួញចលួចចូលកាប់ ។ តែផ្ទុយទៅ វិញបែរជាព្រៃទាំងនោះកំពុងរងនូវការជិតផុតពូជហើយនិងចាប់ដីយកធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ដោយមានការលាក់បាំងពី ជំនាញខ្លះផង ។

គួររំលឹកថា ករណីឈ្មួញចូលកាប់និងអារទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនិងអារដឹកជញ្ជូនឈើខុសច្បាប់ពីសំណាក់ឈ្មួញជាច្រើនយកមកលក់ជារៀងរាល់ថ្ងៃដោយ មិនខ្លាចសមត្ថកិច្ចជំនាញ ព្រោះមានលោក មេវរសេនាតូច៤២៣ថោង ថាសបើកដៃ ជាថ្នូរនឹងការលាភនិងសំណូកពីឈ្មួញទាំងនោះដាក់ខែឲ្យក្នុង១គ្រឿងរណារយន្ត១៥ម៉ឺនរៀលក្នុងមួយខែ ។ ជាពិសេសទៅ ទៀត នោះ លោកមេវរសេនាតូចរូបនេះបានលេសឲ្យឈ្មួញអារជួយអង្គភាព ៕ មាស សុផាត

 

ae (2) ae (3) ae (4) ae (1)


ចែករំលែក៖