ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅជាន់ទី៤ បានរងនូវការទុស្សេខ្សែភ្លើង ឆាបឆេះបន្តិចបន្តួចបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តបន្លត់អគ្គីភ័យទៅបាញ់ទឹកអន្តរាគមន៍ ។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ១៨៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ទោះយ៉ាងណា សេចក្តីរាយការណ៍អះអាងថា ហេតុការណ៍នេះមិនបង្កឲ្យមានអគ្គីភ័យទ្រង់ទ្រាយធំកើតឡើងនោះទេ ដោយសារសមត្ថកិច្ចបាញ់ទឹកអន្តរាគមន៍ទាន់ពេលវេលា ។ ហេតុការណ៍នេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានបឋមថា សង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង ៕ ស ដារា