ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោកបានប្រកាសកិច្ចសហការពិសេសមួយរវាងក្រុម EDM Cambodia ក្នុងការរៀបចំកម្មវិធីជប់លៀង RAVEGROUND 2.0 នៅអគារ G ក្រុងកោះពេជ្រកាលពីថ្ងៃសៅរ៍ទី 1 ខែមេសា ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេងដោយមានអ្នកគាំទ្រស្រាបៀរ Heineken ដែលបានចូលរួមយ៉ាងច្រើនកុះករដែលធ្វើឲ្យកក្រើកដល់ក្រុងកោះពេជ្រនាពេលនាត្រី។
កម្មវិធី RAVEGROUND 2.0 ទទួលបានការចាប់អារម្មណ៍ច្រើនបំផុតពីអ្នកចូលរួមកម្មវិធី ដែលទទួលបានការកម្សាន្តសប្បាយរីករាយពីការសម្តែងពិសេសពី RXTHY ជាឌីជេ/ផលិតករឆ្នើមវ័យក្មេងមកពីខេត្តសៀមរាប DJ CHEE ជាឌីជេ/ផលិតករមកពីក្រុម KlapYaHandz ដែលមានបទពិសោធជាច្រើននៅក្នុងវិស័យតន្រ្តី Vutha x Yoku ដែលជាក្រុមឌីជេវ័យក្មេងពីរនាក់ដ៏ឆ្នើម ជាពិសេសក្រុម ANIMAL PROJECT មកពីប្រទេសថៃ ផ្តល់ការចូលរួមសម្តែងរបស់ក្រុមនេះជាមួយទស្សនិកជនដែលគួរឲ្យចាប់អារម្មណ៍ណាស់ជាមួយនឹងជម្រើសបទចម្រៀងជាច្រើនបទ។
កម្មវិធីពិសេសនេះបានចាប់បើកពីម៉ោង 5 ល្ងាចរហូតដល់ម៉ោង 10:30 យប់អគារ G ក្រុងកោះពេជ្រ ដោយបាននាំមកនូវទិដ្ឋភាពតន្ត្រីអេឡិចត្រូនិកចម្រុះល្បីៗមកកាន់កណ្តាលទីក្រុងសម្រាប់អ្នកនិយមគាំទ្រស្រាបៀរ Heineken និងអ្នកស្នេហាវិស័យតន្ត្រី។
ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីផ្សេងៗរបស់ស្រាបៀរ Heineken សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ Heineken គឺ៖ www.facebook.com/heineken/។
Heineken – Open Your World
សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ
អត្ថបទ៖ ថម សន