ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះគ្នាក្នុងក្លិបចេញមកក្រៅកាប់គ្នារបួស៤ នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមយុវជន៤នាក់ត្រូវភាគីម្ខាងទៀតកាប់ឲ្យរងរបួសធ្ងន់បន្ទាប់ពីនាំគ្នាចូលក្លិបយីហោ Top club ហើយក៏ មានការឌឺដងដាក់គ្នាពេលត្រឡប់ចេញ មកផ្ទះវិញក៏ត្រូវក្រុមក្មេងស្ទាវមួយក្រុមទៀត ជិះម៉ូតូជាង១០គ្រឿងប្រដាប់ដោយដំុថ្ម ខ្សែក្រវាត់ និងដាវសាមូរ៉ៃដេញកាប់ធ្វើឲ្យភាគីខាងជនរងគ្រោះបើកម៉ូតូទៅបុកផ្ទះ បុណ្យមួយកន្លែង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅមុខផ្ទះកាត់ដេរយីហោសោភ័ណ្ឌ តាម បណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិ ដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ភារិន ភេទ ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសៀម រាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង, ទី២- ឈ្មោះ វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ មាន ទីលំនៅភូមិពត់ស ឃុំពត់ ស្រុកបាទី ខេត្ត តាកែវ, ទី៣-ឈ្មោះ យី ទ្រីផានុះ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី៤-ឈ្មោះ តុង ហេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិប៊ុនណា ឃុំប៊ុនណា ស្រុកកណ្តាលស្ទឹង អ្នកទាំង៤នាក់មាន មុខរបរកម្មកររោងចក្រ ។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេបានឃើញក្រុមក្មេងស្ទាវ២ក្រុមជិះម៉ូតូជិត ២០គ្រឿង ប្រដាប់ដោយដុំថ្ម ខ្សែក្រវាត់ និងដាវសាមូរ៉ៃដេញកាប់គ្នា។ លុះពេល មកដល់កន្លែងផ្ទះបុណ្យស្រាប់តែមានអ្នកជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីនិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AD -1347 និងមួយទៀតម៉ាកស៊ុយហ្សុ៊យគីនិកដូចគ្នា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX-5110បានជ្រុលចង្កូតទៅបុកចូលក្នុង រោងបុណ្យបណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នកជិះពីក្រោយរងរបួសបែកក្បាលនិងមានស្នាមគប់វាយនឹងខ្សែក្រវាត់របួសជាច្រើនកន្លែងសន្លប់ភ្លាមៗនៅនឹងកន្លែង។ ចំណែក ក្រុមភាគីបង្កហិង្សាបានជិះម៉ូតូគេចខ្លួន ដោយសុវត្ថិភាព ។

មិត្តភក្តិរបស់ជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុពួកគេបាន នាំគ្នាចូលផឹកស៊ីក្នុងក្លិបយីហោ Top club នៅម្តុំបឹងត្របែក ហើយមួយសន្ទុះក៏លេចមុខក្រុមបង្កមានគ្នាជាង២០នាក់បានចូលមកផឹកស៊ីដែរក៏មានការឌឺដងដាក់គ្នានៅក្នុង ក្លិបរួចក៏ធ្វើដំណើរត្រឡប់ចេញទៅផ្ទះវិញ ស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូប្រមាណជាង១០គ្រឿងប្រដាប់ ដោយដំុថ្ម ខ្សែក្រវាត់ និងដាវសាមូរ៉ៃបាន ដេញកាប់ទៅលើពួកគេ ទើបពួកគេបើក ម៉ូតូរត់គេចខ្លួនហើយក៏ជ្រុលចង្កូតទៅបុកចូលរោងបុណ្យបណ្តាលឲ្យរងរបួសធ្ងន់ តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានហៅរថយន្តសង្គ្រោះដឹកយកជនរងគ្រោះទៅ កាន់មន្ទីរពេទ្យជ័យជំនះតែដោយសាររបួស ធ្ងន់ពេកទើបគ្រូពេទ្យបញ្ជូនទៅសង្គ្រោះ បន្តនៅមន្ទីរពេទ្យកាល់ម៉ែត ៕ ហេង នរិន្ទ្រ

unnamed (1) unnamed


ចែករំលែក៖