ព័ត៌មានទាន់ហេតុការណ៍៖

ថៃបញ្ជូនពលករខ្មែរខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃមកកាន់ប្រទេសកម្ពុជា

ចែករំលែក៖

បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា ភាគីថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ក្នុងមួយថ្ងៃ ថ្ងៃជិត១.០០០នាក់ មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពពីមន្ត្រីគណកម្មការទទួលពលករចំណាក់ស្រុកបានប្រាប់ថា៖ ភាគីថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ មកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុង១ថ្ងៃប្រមាណជា៩ទៅ១០ឡានទ្រុង ដែលមានប្រមាណ៧០០ទៅ៨០០នាក់យ៉ាងតិច ។ ប្រភពបន្តថា បើប្រៀបធៀបនៅចុងខែមីនា ឆ្នាំ២០១៧ ភាគីថៃបានចាប់បញ្ជូនពលករចំណាក់ស្រុកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត១ថ្ងៃប្រមាណជា២០០ទៅ៣០០នាក់ តែនៅដើមខែមេសាឆ្នាំ២០១៧ ភាគីចាប់បញ្ជូនពលករខ្មែរ១ថ្ងៃជិត១.០០០នាក់។

ពលករខ្មែរដែលថៃចាប់បញ្ជូនមកនោះបានបញ្ជាក់ថា មូលហេតុភាគីថៃចាប់បញ្ចូនពលករខ្មែរច្រើន គឺបណ្តាលពីពលករខ្មែរជិតចូលឆ្នាំប្រពៃណីយខ្មែរ បាននាំគ្នាត្រឡប់មកស្រុកទេសវិញ ហើយត្រូវបានសមត្ថថៃចាប់តាមចំណតរថយន្ត និងស្ថានីយរថយន្ត ។

ពលករខ្មែរមួយចំនួនដែលខុសច្បាប់នៅពេលធ្វើការបានប្រាក់កាសផ្ញើមកស្រុកកំណើត ហើយទុកលុយបន្តិចបន្តួចដើរឲ្យប៉ូលីសថៃចាប់ដាក់រថយន្តបញ្ជូនមកស្រុកខ្មែរវិញ រួចថ្លៃឡាន ៕

2 3 1


ចែករំលែក៖