ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចោមចៅឃាត់ជនសង្ស័យឆ្កឹះសោបន្ទប់ជួលលួចទ្រព្យសម្បត្តិម្នាក់ រួមនឹងវត្ថុតាង

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ចោមចៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាឆ្កឹះសោរបន្ទប់ជួលលួចទ្រព្យសម្បត្តិប្រជាពលរដ្ធ យកមកសាកសួរនាំកាលពីវេលាម៉ោង ២១និង៣០នាទីយប់ថ្ងៃទី ០៣ មេសា ២០១៧ ស្ថិតនៅបន្ទប់ជួលមួយកន្លែងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះចំនួន២នាក់ ទី១មាន ឈ្មោះ គង់ ច័ន្ទភ័ក្ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនគរបាល ស្នាក់នៅបន្ទប់ជួលលេខ 7E ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ទី២ឈ្មោះ ទួន ថាច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល លេខ9E ជាន់ផ្ទាល់ដី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ចំពោះសំភារៈបាត់បង់ មាសទម្ងន់៥ជី ខ្សែកម៉ូដច្រវាកឆាប និងលុយខ្មែរចំនួន៣៨ម៉ឺនរៀល។

ចំណែកជនសង្ស័យមានឈ្មោះ ហ៊ៀប សុភក្រ័ ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៥៥ ជាន់ទី៥ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

វត្ថុតាងដកហូតមាន កូនសោ៣ចង្កោម កងដៃចំនួន២ ពណ៌លឿងខ្ចី និងខ្សែកច្រវាក់ឆាប កាឡៃចំនួន១ខ្សែ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ស្នាក់នៅបន្ទប់ក្បែរគ្នា បានចេញពីបន្ទប់ហើយទៅធ្វើការបាត់ លុះនៅម៉ោងខាងលើជនរងគ្រោះ ត្រឡប់មកពីធ្វើការវិញ មកដល់បន្ទប់ជួលរៀងខ្លួន បាននាំគ្នាចាក់សោបន្ទប់ ស្រាប់តែឃើញឥវ៉ាន់ក្នុងបន្ទប់ជួលរប៉ាត់រប៉ាយ ដោយជនរងគ្រោះឈ្មោះ ទួន ថាច ដែលស្នាក់នៅបន្ទប់ជួលលេខ 9E ជាន់ផ្ទាល់ដីបាត់គ្រឿងអលង្ការខ្សែកមាសទម្ងន់៥ជី ម៉ូដច្រវ៉ាកឆាប ។ រីឯជនរងគ្រោះឈ្មោះ គង់ ច័ន្ទភក្ត្រា ស្នាក់នៅបន្ទប់ជួល លេខ7E ជាន់ផ្ទាល់ដី បានបាត់លុយចំនួន៣៨ម៉ឺនរៀល។

ក្រោយមក ដោយនៅម៉ោងប្រហែល២១និង៣០នាទី ជនរងគ្រោះបានឮអ្នកមើលការខុសត្រូវផ្ទះជួលប្រាប់គាត់ថា ឃើញជនសង្ស័យឈ្មោះ ហ៊ៀប សុភក្រ័ បានចាយលុយក្រដាស២ម៉ឺនរៀលថ្មីៗ ពេលនោះ ជនរងគ្រោះបានទៅដល់បន្ទប់របស់ជនសង្ស័យឆែកឆេររកឃើញ លុយ និងគ្រឿងអលង្ការដែលបាត់ រួចក៏ប្តឹងសមតត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅសាកសួរនាំដើម្បីបញ្ជូនខ្លួនទៅផ្នែកជំនាញព្រហ្មទណ្ឌដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖