ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីរថយន្តឪពុកធម៌ទៅលេងស្រុក បែរជាយកទៅបញ្ចាំ គេចខ្លួនអស់១០ថ្ងៃ ប្រទះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានឃាត់ខ្លួនកូនធម៌របស់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីបុរសជាកូនធម៌បានខ្ចីរថយន្តទៅលេងស្រុគំណើតតែបែជាយកទៅបញ្ចាំទៅវិញ ហើយគេចខ្លួនអស់រយះពេល១០ថ្ងៃមកហើយ ទើបប្រទះឃើញក៏ឃាត់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាល១រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ខុម បូណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់គ្រឿងសង្ហារឹម ស្នាក់នៅ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅ ភូមិត្រពាំងគ្រញូង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកឯជនរងគ្រោះត្រូវជាឪពុកធម៌ ឈ្មោះ អ៊ឹម វ៉ាត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ចំណែករថយន្តជនរងគ្រោះ ដែលគេយកទៅបញ្ចាំនោះ ម៉ាកកាមរីឆ្លាម សេរី ឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2H.3861។

ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុនៅ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ប្រហែលជាម៉ោង៣និង៣២នាទី ជនសង្ស័យដែលជាកូនធម៌របស់គាត់ បានរាប់អានគ្នាអស់រយ:ពេលជាង៩ឆ្នាំ មកហើយបានមកខ្ចីរថយន្តរបស់គាត់ដល់ផ្ទះ ដោយនិយាយថា ខ្ចីរថយន្តយកទៅលេងស្រុកនៅឯខេត្តតាកែវ ។ គាត់ក៏ព្រមឲ្យយកទៅ តែបែរជាយកទៅដាក់បញ្ចាំនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងតម្លៃ២៥០០ដុល្លារ រួចបានគេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា ក្រោយពេលដឹងថា ត្រូវចាញ់បោកជននោះ បុរសជាឪពុកធម៌បានតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញឡើយ ជននោះបានព្យាយាមគេចខ្លួនរហូត ។ លុះដល់វេលាព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ បានប្រទះឃើញជនសង្ស័យនោះកំពុងស្ថិតនៅត្រង់ចំណុចរង្វង់មូលថ្នល់បំបែកចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ទើបឃាត់ខ្លូនប្រគល់ឲ្យនគរបាលកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖