ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមិនមែនជាឧបសគ្គរបស់បងប្អូនអ្នកគាំទ្រនៅបាត់ដំបងទេ

ចែករំលែក៖

ខេត្តបាត់ដំបង៖ រំលឹកអំពីកាប្រគំតន្ត្រី ANCHOR BEACH CANIVAL 2017 កាលពីថ្ងៃអាទិត្យ ទី០២ ខែមេសា នៅផ្សារទំនើបភូពុយ ខេត្តបាត់ដំបងកន្លងទៅ ដែលមានតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាចូលរួមដូចជា លោកឆាយ វីរៈយុទ្ធ, កញ្ញា ឱក សុគន្ធកញ្ញា, លោកStep,កញ្ញាលាង សុផាឡែន,កញ្ញា វី ឌីណែតហើយកាន់តែអស្ចារ្យនោះគឺវត្តមានលោក Film RattapoomToekongsapដែលជាតារាចម្រៀងនិងជាតារាសម្តែងដ៏ល្បីនៅប្រទេសថៃ។

កម្មវិធីលេងហ្គេមកម្សាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ ANCHORបានចាប់ផ្តើមតាំពីម៉ោង៥ល្ងាច ហើយម៉ោង៨ល្ងាចចាប់ផ្តើមការប្រគំតន្ត្រីប៉ុន្តែមិនទាន់បានប៉ុន្មានផងប្រហែល៣០នាទីក្រោយក៏មានភ្លៀងធ្លាក់ ធ្វើឲ្យកម្មវិធីផ្អាកបន្តិចសិនដើម្បីរងចាំមេឃស្រលះវិញ។ បើទោះប្បីជាយ៉ាងនេះក្តីក៏បងប្អូនអ្នកគាំទ្រនៅខេត្តបាត់ដំបងនៅតែរងចាំទស្សនាការប្រគំតន្ត្រីនេះ។

ក្រោយភ្លៀងបានប្រហែលកន្លះម៉ោងមេឃក៏ចាប់ផ្តើមស្រលះវិញ ហើយការប្រគំតន្ត្រីក៏បានបន្ត ពេលនោះសំលេងហ៊ូរបស់អ្នកគាំទ្រក៏បានបន្លឺឡើង ព្រោះដល់ពេលតារាសម្តែងដ៏ល្បីមកពីប្រទេសថៃគឺលោកFilm RattapoomToekongsapត្រូវបង្ហាញខ្លួន។មិនតែប៉ុណ្ណោះវត្តមានកញ្ញា ឱក សុគន្ធកញ្ញា និង លោកឆាយ វីរៈយុទ្ធក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់ ធ្វើឲ្យអ្នកគាំទ្រស្រែកច្រៀងតាមផង រាំតាមផង ជាមួយនិងដៃកាន់ស្រាបៀរ ANCHOR រហូតដល់ចប់ការប្រគំតន្ត្រី។

សូមជំរាបថាក្រោយការប្រគំតន្ត្រី ANCHOR BEACH CANIVAL 2017 នៅខេត្តបាត់ដំបងបានបញ្ចប់ក្រុមការងារស្រាបៀរANCHOR បានបន្តដំណើរទៅទីរួមខេត្តកំពង់ចាមនៅថ្ងៃទី8-9 ខែមេសា ដើម្បីនាំយកបទពិសោធន៍ថ្មីបំផុត និងភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់ពីស្រាបៀរ ANCHOR ជូនបងប្អូននៅទីនោះ ៕ ថម សន

photo_2017-04-04_11-46-55 photo_2017-04-04_11-42-59 photo_2017-04-04_11-43-03 photo_2017-04-04_11-43-19 photo_2017-04-04_11-43-23 photo_2017-04-04_11-43-55 photo_2017-04-04_11-44-07 photo_2017-04-04_11-44-21 photo_2017-04-04_11-44-25 photo_2017-04-04_11-44-49 photo_2017-04-04_11-44-55 photo_2017-04-04_11-45-08 copy photo_2017-04-04_11-45-08 photo_2017-04-04_11-45-47 photo_2017-04-04_11-46-02 photo_2017-04-04_11-46-29 photo_2017-04-04_11-46-32


ចែករំលែក៖