ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ស្រាល២នាក់ គ្រោះថ្នាក់ម៉ូតូគុបបុករថយន្តហុីយ៉ាន់ដាយធុនធំឆ្លងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានបុរស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានវ៉ាក់អើ និងបុកជាមួយរថយន្តហុីយ៉ាន់ដាយ ដែលកំពុងបើកឆ្លងផ្លូវចំពាក់កណ្ដាលរថយន្ត បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោងនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ។

IMG_5804

ជនរងគ្រោះទាំង២នាក់មានឈ្មោះ ទី១ ឈ្មោះ អឿន ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (បានរងរបួសធ្ងន់ ) និងទី២មានឈ្មោះ ហាក់ ភេទប្រុស អាយុជាង២០ឆ្នាំ និងរស់នៅស្រុកកំណើតជាមួយគ្នា (បានរងរបួសស្រាល)។

IMG_5809

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គឺមានបុរសពីរនាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ដែលម៉ូតូជាលក្ខិណៈកែឆ្នៃ និងគ្មានស្លាកលេខ បានធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បួងទៅជើង ក្នុងល្បឿនលឿន ស្របពេលនោះ ក៏មានរថយន្តហុីយ៉ាន់ដាយ ធុនធំមួយគ្រឿង បានបើកចេញពីឃ្លាំងជួសជុលរថយន្តមួយកន្លែង និងបានឆ្លងផ្លូវបំណងបត់ទៅត្បួង ដោយរថយន្តបើកឆ្លងផ្លូវបានពាក់កណ្ដាល ក៏ត្រូវបុរសរងគ្រោះ២នាក់ខាងលើ បើកមកបុកចំពាក់កណ្ដាលរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បានបាក់ភ្លៅម្ខាង (រងរបួសធ្ងន់) និងបុរសម្នាក់ទៀតរងរបួសស្រាល។

IMG_5813

ក្រោយពេលកើតហេតុភ្លាមៗ បុរសរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកដង្កោ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ ។ ដោយឡែកភាគីខាងរថយន្តហុីយ៉ាន់ដាយ ក្រោយកើតហេតុ ក៏បានចុះពីលើរថយន្ត រត់ចូលការដ្ឋានជួសជុលរថយន្តវិញភ្លាមៗ ។

IMG_5814

បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលរដ្ឋបានចុះុដល់កន្លែងកើតហេតុ និងបានវាស់វែងយករថយន្ត និងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាទៅតាមក្រោយ ៕ ភារ៉ា ដង្កោ

IMG_5815


ចែករំលែក៖