ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានឈើចាស់ទ្រុឌទ្រោមហៅស្ពានតានូស្ទើរចង់បាក់ ខណៈដែល​អាជ្ញាធរ​ឃុំមើលរំលង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ស្ពានឈើចាស់ទ្រុឌទ្រោមស្ទើរចង់បាក់ ខណៈ ដែលអាជ្ញាធរឃុំមើលរំលង ហើយត្រូវប្រជាពលរដ្ឋដាក់រហ្សនាមឲ្យថា ស្ពានអភ័ពស្នេហ៍ ជាស្ពានមេម៉ាយ ដែលបច្ចុប្បន្នរងការខូចខាត ស្ទើរទាំងស្រុងហើយ គ្មានអ្នកគិតគូរស្ថិតក្នុងភូមិជុបឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។

បើតាមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកត់ បានឲ្យដឹងថា ស្ពានឈើមួយនេះ មិនដែលមានអាជ្ញាធរ ឬអ្នកធំ មកពីណាជួយធ្វើនោះទេ មានតែប្រជាពលរដ្ឋ និងគណៈកម្មការអាចារ្យ និងព្រះសង្ឃ ហើយអាជ្ញាធរឃុំដើររៃអង្គាសថវិកា និងដើមប្រេងខ្យល់ មកជួសជុលជារៀរាល់ឆ្នាំ ។ ប្រភពបានបន្តថា ដោយសាពួកគាត់មើលឃើញ ពីភាពលំបាករបស់បងប្អូន ដែលធ្វើដំណើរឆ្លងកាត់ទីនោះ ជាពិសេសសិស្សសាលា និងអ្នកជំងឺដែលឆ្លងកាត់ម្តងៗ មានការភ័យខ្លាចមានគ្រោះថ្នាក់ ព្រោះធ្លាប់មានកូនសិស្សធ្លាក់កង់ និងកាបូបជាញឹកញាប់ផងដែរ ។

ប្រភពដដែលបានបន្តថា នៅពេលបើកវេទិកា ថ្នាក់ខេត្ត ថ្នាក់ជាតិ និងក្រុមការងារចុះជួយស្រុកស្វាយទាបម្តងៗ ប្រជាពលរដ្ឋលើកឡើងបញ្ហាប្រឈមដូចបានរៀបរាប់ខាងលើនេះ ខាងអាជ្ញាធរទទួលនិងសន្យាជួយធ្វើរហូត តែមកដល់ថ្ងៃនេះស្ពានឈើបាក់បែកនៅតែបាក់បែកពួកគាត់បានបន្តថា បើធ្វើតែរបៀបនេះ ប្រជាពលរដ្ឋអស់ជំនឿ លើអាជ្ញាធរទៀត ហើយ។ ពួកគាត់ក៏បានសំណូមពរដល់ លោកអភិបាលខេត្តស្វាយរៀង ហើយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជួយធ្វើស្ពានដូចបានរៀបរាប់ខាងលើនេះផង ព្រោះបច្ចុប្បន្នពិបាកឆ្លងកាត់ណាស់ ។

លោក ឡឹក កង មេឃុំកណ្តៀងរាយ បានអោយដឹងថា ស្ពានតានូ (ហៅថាស្ពានមេមាយនេះ) មានប្រវែង ប្រមាណជា២៨ម៉ែត្រ និងទទឹង៤ម៉ែត្រ ដែលមាន ចំនួនបីឃុំត្រូវឆ្លងកាត់ គឺកណ្តៀងរាយ ឃុំសំបួរ និងឃុំគគីសោម ស្រុកស្វាយទាបប្រជាពលរដ្ឋធ្លងកាត់រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ។

លោកបានបន្តថា តែអកុសលសម្រាប់ស្ពាននេះ អភ័ព្វអាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរស្រុក មើលមិនឃើញសោះ ហើយលោក ក៏ធ្លាប់បានដាក់ពាក្យសំណើ ជាញឹកញាប់ ទៅសាលាស្រុកហើយស្រុក ដាក់ទៅខេត្តលោកបានបញ្ជាក់ថា ដូចតែប្រជាពលរដ្ឋ ទន្ទឹងរង់ចាំដែរ សន្យានៅតែសន្យា។

លោក តូច ប៉លីវ៉ា អភិបាលខេត្តរងស្វាយរៀង បានឲ្យអ្នកសាព័ត៌មានថា ចំពោះស្ពានមួយនេះលោកបានដាក់សំណើគំរោងនិងថវិកាទៅថ្នាក់ជាតិហើយ សូមឲ្យបងប្អូនរង់ចាំបន្តិចសិន ៕ យឹម សុថាន

ae (1) ae (3) ae (2)


ចែករំលែក៖