ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធឲ្យលុយទៅរកការងារធ្វើនៅភ្នំពេញ យកទៅជក់ថ្នាំញៀនអស់ ស្តាយខ្លួនចូលប៉ុស្តិ៍នគរបាលឲ្យជួយរកកន្លែងបន្សាបគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីសុំលុយប្រពន្ធបានចំនួន ៥០ ម៉ឺនរៀលដើម្បីចាកចេញពីស្រុកកំណើតទៅរក ការងារធ្វើនៅរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់បានការងារធ្វើផង ត្រូវមិត្តភ័ក្តិបបួលជក់ថ្នាំញៀនរហូតអស់លុយ ពីខ្លួននិងភ័យខ្លាចក្លាយជាអ្នកទោសថ្នាំញៀន ក៏ដើរចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ឲ្យជួយនាំខ្លួន គេទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ។

ហេតុការណ៍គួរឲ្យកម្រនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ អ៊ាត អ៊ន អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិ- ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបុរសនេះបានសារភាពថា កាលពីជាងមួយសប្តាហ៍កន្លងមកនេះ ខ្លួនបានសុំលុយប្រពន្ធចំនួន៥០ម៉ឺនរៀលដើម្បីចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅក្រុងភ្នំពេញ។ប៉ុន្តែពេលមកដល់ភ្នំពេញក៏នៅសម្រាកនៅផ្ទះជួលជាមួយមិត្តភក្តិនៅម្តុំវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ក្រោយមកក៏ត្រូវមិត្តភក្តិបបួលទិញថ្នាំញៀនយកមកជក់រហូតអស់ប្រាក់ពីខ្លួនតែម្តង ។

បុរសឈ្មោះ អ៊ាត អ៊ន បានសារភាពទៀតថា ដោយអស់លុយពីខ្លួន និងមិនតាន់បានការងារធ្វើទៀតធ្វើឲ្យខ្លួនគាត់ពិតជាមានភាពសោកស្តាយ និងខ្មាស់ខ្លួនឯងណាស់ទើប ជាពិសេសអាណិតប្រពន្ធនៅស្រុកដែលខំខ្ចីបុលលុយគេឲ្យប្តីទៅរកការងារធ្វើ បែរជាប្តីលង់នឹងអបាយមុខគ្រឿងញៀន និងភ័យខ្លាចជាប់ញៀនថ្នាំជារៀងរហូតនោះ ក៏សម្រេចចិត្តដើរចូលទៅរកសមត្ថកិច្ចដល់ក្នុងប៉ុស្តិ៍ដើម្បីឱ្យជួយយកខ្លួននៅកាន់មណ្ឌលអប់រំកែប្រែបន្សាបគ្រឿងដើម្បីផ្តាច់សារធាតុញៀនចេញពីខ្លួនតែម្តងទៅ ។

ប្រភពដដែលបន្តថា ក្រោយស្តាប់ការរៀបរាប់របស់បុរសរូបនេះរួចមកលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យស្តីទី ហាក់ដូចជាហួសចិត្ត និងមានក្តីអាណិតអាសូរក៏បានធ្វើការអប់រំពន្យល់ណែនាំដល់បុរសរូបនេះ កុំឲ្យសេពគប់មិត្តមិនល្អជាពិសេសមិត្តភក្តិនិយមសេពថ្នាំញៀននាំឲ្យខូចខ្លួនអន្តរាយដល់ខ្លួន និងបានទូរស័ព្ទទំនាក់ទំនងទៅកាន់ប្រពន្ធរបស់គាត់នៅឯស្រុកកំណើតឱ្យមកទទួលយកប្តីទៅវិញ ព្រមទាំងផ្តល់ថវិកាមួយចំនួនសម្រាប់ធ្វើដំណើរទៅវិញទៀតផង ៕ ប្រាថ្នា

សុំទៅបន្សាបញើន០០


ចែករំលែក៖