សារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងជើងបានព្រមានដល់សហគមន៍អន្តរជាតិថា នឹងតបតវិញប្រសិនបើសហគមន៍អន្តរជាតិបង្កើនការដាក់ទណ្ឌកម្មទៅលើ កូរ៉េខាងជើង។
ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃទី៣ ខែមេសា បានរិះគន់ទៅលើសារ របស់ទីក្រុងវ៉ាស៊ីនតោនក៏ដូចជាការធ្វើ សមយុទ្ធរួមគ្នារវាងអាមេរិក កូរ៉េខាងត្បូង នឹងជប៉ុនដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការត្រៀមលក្ខណៈឈ្លានពានកូរ៉េខាង ជើងដោយយោធា។
សារព័ត៌មានជាតិកូរ៉េខាងជើង KCN A បានដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រសួង ការបរទេសកូរ៉េខាងជើងបញ្ជាក់ថា សកម្មភាពខាងលើរបស់អាមេរិកនឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ។ គោលដៅបង្ខំឲ្យកូរ៉េខាងជើងបញ្ចប់កម្មវិធីបរមាណូដោយប្រើប្រាស់ការដាក់ ទណ្ឌកម្មគឺជារឿងស្រមើស្រមៃប៉ុណ្ណោះ។
ការព្រមានខាងលើរបស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាម កំហែងថា ទីក្រុងវ៉ាស៊ីនតោននឹងបង្ខំឲ្យ ទីក្រុងព្យុងយ៉ាងត្រូវតែបោះបង់កម្មវិធី បរមាណូ ហើយបង្ខំឲ្យចិនត្រូវតែឈប់ជួយដល់កូរ៉េខាងជើងនោះផងដែរ។
ការគំរាមខាងលើរបស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនតាមសេចក្តីរាយ ការណ៍បានប្រារព្ធធ្វើសហសមយុទ្ធប្រឆាំង នឹងនាវាមុជទឹកមួយដែលមានគោលបំណង រារាំងទប់ស្កាត់ការគំរាមកំហែងពីប្រទេសកុម្មុយនីស្តកូរ៉េខាងជើង។
ប្រភពពី UPI ដែលដកស្រង់ពីកាសែត កូរ៉េខាងត្បូង Segye Ilbo បានរាយ ការណ៍កាលពីថ្ងៃចន្ទថា សហសមយុទ្ធនេះត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការ ឆ្លើយតប ចំពោះកម្មវិធីមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកដ៏ទំនើបរបស់ទីក្រុង ព្យុងយ៉ាង។
សមយុទ្ធនេះយោងតាមសេចក្តីរាយ ការណ៍បានបង្ហាញឲ្យឃើញថា វាជាលើក ទី១ ដែលជប៉ុនបានចូលរួមសហសមយុទ្ធនៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ ដោយបានធ្វើការរួមគ្នាជាមួយនឹងកងកម្លាំងសហរដ្ឋ អាមេរិក និងកូរ៉េខាងត្បូង។
កន្លងមកមេដឹកនាំ គីម ជុងអ៊ុន ក៏បាន ប្រកាសថា បើមានសង្គ្រាមកើតឡើងនោះ កម្លាំងទាហានកូរ៉េខាងជើង ដែលមានភាពរឹងមាំនឹងរំដោះកូរ៉េខាងត្បូងមកគ្រប់គ្រងវិញ។ នៅក្នុងដំណើរត្រួតពិនិត្យការប្រកួតប្រជែងរបស់កម្លាំងរថក្រោះប្រទេសនេះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្ងើចសរសើរពីការត្រៀមលក្ខណៈ របស់កម្លាំងទាហានប្រទេសនេះនៅក្នុង ការរំដោះតំបន់ភាគខាងត្បូង (គឺកូរ៉េខាង ត្បូង) មកគ្រប់គ្រងដោយរដ្ឋាភិបាលទី ក្រុងព្យុងយ៉ាងវិញ។
នៅក្នុងការត្រួតពិនិត្យកម្លាំងរថក្រោះឆ្នាំ២០១៧ លោក គីម ជុងអ៊ុន បានបញ្ជាក់ ថា កម្លាំងទាហានកូរ៉េខាងជើងនឹងយក ឈ្នះនៅក្នុងសង្គ្រាមជាមួយទីក្រុងសេអ៊ូល ប្រសិនបើវាកើតឡើង។ សារព័ត៌មានកូរ៉េ ខាងជើង KCNA បានប្រកាសថា «កម្លាំងទាហានរថក្រោះរបស់កូរ៉េខាងជើងនឹង យកឈ្នះ»។
នៅក្នុងការត្រួតពិនិត្យលើសមត្ថភាព កម្លាំងយោធាលោក គីម ជុងអ៊ុន បានបង្ហាញ ការពេញចិត្តយ៉ាងខ្លាំងដោយបានបញ្ជាក់ថា ពិតជាអស្ចារ្យដែលកម្លាំងទាហានខិតខំត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាម។
ក្រុមអ្នកសង្កេតការណ៍របស់អាមេរិក និងកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាង ជើង នឹងមានសកម្មភាពយោធាជាទ្រង់ ទ្រាយធំនៅក្នុងខែមេសានេះ ក្នុងនោះ មានការសាកល្បងគ្រាប់បែកបរមាណូ និងកាំជ្រួចមីស៊ីលជាដើមនៅក្នុងឱកាសបុណ្យ ខួបអតីតមេដឹកនាំ គីម អុីលស៊ុង ដែល ជាជីតារបស់លោក គីម ជុងអ៊ុន ផងដែរ៕ ម៉ែវ សាធី