ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ បន្ទាប់ពីបំផ្ទុះគ្រាប់បែកនៅលើរថភ្លើងប៉ូលិស២នាក់រងការបាញ់សម្លាប់នៅទីក្រុងផ្សេងគ្នា

ចែករំលែក៖

ក្នុងពេលដែលទីក្រុង St. Petersburg ប្រទេសរុស្ស៊ីរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី៣ ខែមេសា ក៏មានករណីបាញ់ប្រហារមួយទៀតកើតឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា បណ្តាលឲ្យប៉ូលិស២នាក់ស្លាប់។ ហេតុ ការណ៍ខាងលើកើតឡើងនៅទីក្រុង Astrakhan ដោយក្រុមខ្មាន់កាំភ្លើងបានបាញ់ប្រហារលើកម្លាំងប៉ូលិស។

សារព័ត៌មានរុស្ស៊ី Ria Novosti បាន ផ្សាយថា ប៉ូលិសកំពុងតែតាមចាប់ខ្លួន មនុស្ស៤នាក់ប្រដាប់ដោយអាវុធនៅទី ក្រុង Astrakhan ក្រោយពេលក្រុមនេះបានបាញ់សម្លាប់ប៉ូលិស២នាក់ បន្ទាប់ពីប៉ូលិស នោះកំពុងត្រួតពិនិត្យហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍។

ការបាញ់ប្រហារខាងលើពេលប៉ូលិសកំពុងវាស់វែង និងសរសេររបាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍។ ប៉ូលិសម្នាក់ក្នុង ចំណោម២នាក់ដែលរងការបាញ់សម្លាប់ មានម្នាក់ដែលមានកូនតូច២នាក់កំពុងរង់ចំានៅផ្ទះ។ នៅពេលនេះដែរប៉ូលិសរុស្ស៊ី កំពុងស្វែងរករថយន្ត Gazel ដែលជនដៃ ដល់បានប្រើប្រាស់ក្នុងការគេចខ្លួនទៅនោះ។

ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងក្នុងពេលដែលមានការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតនៅស្ថា នីយរថភ្លើងក្នុងទីក្រុង St. Peterburg សម្លាប់មនុស្ស១១នាក់ និង៤៥នាក់រង របួស។

មន្ត្រីក្នុងទីក្រុង St. Peterburg បាន ប្រកាសថា ទីក្រុងទាំងមូលនឹងកាន់ទុក្ខ រយៈពេល៣ថ្ងៃ ដល់ជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារខាងលើ។

ពាក់ព័ន្ធនឹងករណីវាយប្រហារនោះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទូរស័ព្ទទៅចូលរួមរំលែកទុក្ខដល់ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ផងដែរ។

សេតវិមានបានប្រកាសថា កាលពីថ្ងៃ ទី៣ ខែមេសា ប្រធានាធិបតី ដូណាល់ ត្រាំបានទូរស័ព្ទទៅកាន់ប្រធានាធិបតី ពូទីន ដើម្បីចូលរួមរំលែកទុក្ខពីហេតុការណ៍ វាយប្រហារភេរវកម្មខាងលើ។ នៅក្នុង សេចក្តីប្រកាសរបស់សេតវិមានបានបញ្ជាក់ ថា «ប្រធានាធិបតី ត្រាំ បានគាំទ្រទាំង ស្រុងដល់ការវាយប្រហារតបតទៅលើ ក្រុមភេរវកម្មដែលទទួលខុសត្រូវនៅក្នុង ការវាយប្រហារខាងលើ»។ មេដឹកនាំទាំង ២បានព្រមព្រៀងគ្នាថា នឹងកម្ទេចក្រុម ភេរវកម្មឲ្យបានឆាប់បំផុត៕ ម៉ែវ សាធី

e3e re3 we3 as


ចែករំលែក៖