ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំក្រុមឧទ្ទាមភាគខាងត្បូងចង់ប្រកាសឯករាជ្យ

ចែករំលែក៖

សារព័ត៌មាន Bangkok Post នៅថ្ងៃទី ៣ ខែមេសា បានដកស្រង់ប្រភពព័ត៌មានពីមេដឹកនាំខ្មាន់កាំភ្លើងក្រុមបដិវត្តន៍ប្រជាជន BRN នៅតំបន់ភាគខាងត្បូងប្រទេស ថៃថា បានខិតខំបំផុសបំផុល និងផ្សព្វ ផ្សាយពីគម្រោងប្រែក្លាយខេត្តប៉ាតានី ជា តំបន់ឯករាជ្យក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

តាមគម្រោងមេដឹកនាំក្រុម BRN ចង់ បំផុះគំនិតជាតិនិយមនៅតំបន់ភាគខាង ត្បូងប្រទេសថៃ ពិសេសគឺយុវជនអ៊ិស្លាម។ ក្រុម BRN នឹងជ្រើសរើសយុវជនប្រមាណ១លាននាក់ចូលរួមនៅក្នុងក្រុមរបស់ខ្លួន ក្នុងគោលដៅទាមទារឯករាជ្យដោយអាវុធនៅឆ្នាំ២០៣២។

គម្រោងខាងលើត្រូវបានលើកមក ពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ BRN ក្រោយពេលមេដឹកនាំសំខាន់២រូបបាន ស្លាប់ដោយសារតែមានវ័យចាស់។ នៅ ពេលនេះមេដឹកនាំ BRNគឺលោក Abdullah Wan Mat Noor ត្រូវបានបោះឆ្នោត ជ្រើសរើសធ្វើជាប្រធាន។ លោកធ្លាប់ត្រូវថៃចេញដីកាចាប់ខ្លួនពីបទបំផុះបំផុលឲ្យមានការបះបោរ។

ប្រតិកម្មទៅនឹងបញ្ហាខាងលើលោកមេបញ្ជាការកងពល លេខ៤ ប្រចាំនៅភាគខាងត្បូងបានបញ្ជាក់ ថា គម្រោងខាងលើរបស់ក្រុមជ្រុលនិយម មិនបានសម្រេចឡើយរដ្ឋាភិបាលនឹងចាត់វិធានការដើម្បីទប់ស្កាត់៕ ម៉ែវ សាធី

Thai security forces patrol the railway in the troubled southern province of Yala March 27, 2013. The first round of formal peace talks between Thai government and the insurgent group Barisan Revolusi Nasional (BRN) will take place on March 28 and will be mediated by Malaysia. Although the first round is set for Thursday, there has been no halt in the fighting and people in the region see no early end to one of Southeast Asia's bloodiest conflicts.     REUTERS/Surapan Boonthanom (THAILAND - Tags: CIVIL UNREST CONFLICT MILITARY POLITICS) - RTXXZ90

 


ចែករំលែក៖