ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ថ្មីៗនេះបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នោះគឺការព្រាត់ប្រាស បែកបាក់គូសង្សារ ឬអនាគតប្តីប្រពន្ធដែលពួកគេកំពុងធ្វើ ដំណើរទៅរៀបចំមង្គលការ។
កាលពីសប្តាហ៍មុនគូដណ្តឹង២នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ភាគីខាងស្រីស្លាប់ ឯខាងប្រុសរងរបួសធ្ងន់។ ករណីមួយទៀតបានកើតឡើងកាលពីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧បណ្តាលឲ្យ សង្សារមួយគូបានបែកគ្នា។ នាងជាសង្សារ បានយំឱបសពមិត្តប្រុសរបស់ខ្លួនមើល ទៅគួរឲ្យសង្វេគខ្លោចផ្សារពេកក្រៃ។
បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយដែលបានកើតឡើងកាលពី វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ចម្ងាយ៥០ ម៉ែត្រពីផ្សារព្រែកលៀប ស្ថិតក្នុងភូមិព្រែក លៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារួចមកគេបានដឹងថា មានមនុស្សស្លាប់ ២នាក់ របួសធ្ងន់១៧នាក់ និងស្រាល២ នាក់ក៏លេចចេញរឿងរ៉ាវដ៏ខ្លោចផ្សាមួយ កើតឡើងនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបង្កឡើងដោយបុរសម្នាក់ឈ្មោះ សៀង ភារុន អាយុ២១ឆ្នាំ មុខរបរជួសជុល រថយន្ត នៅខេត្តសៀមរាប ស្នាក់នៅបុរីរិទ្ធិ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយ បើករថយន្តហាយឡេនឌ័រ ពណ៌ស្ករ ពាក់ ស្លាកលេខភ្នំពេញ 2AL-1953 ទិសដៅពី សៀមរាបមករាជធានីភ្នំពេញក្នុងគោល បំណងជួបមិត្តស្រី។ ប៉ុន្តែជាអកុសល សង្ស័យអ្នកបើកបរងោកមួយភាំងឬក៏បែកកង់រថយន្តទើបរេចង្កូតជ្រុលឡើងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវលើសួនពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់បង្គោលភ្លើងធ្លាក់អំពូល ខ្ចាយ ហើយរថយន្តបង្កបានរេចង្កូតទៅខាង ឆ្វេងដៃទៅបុករថយន្តសាំងយ៉ុងចំណុច ១២កៅអី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2L-8824 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីភ្នំពេញទៅស្រុកមុខកំពូលត្រូវរថយន្ត បង្កបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២គ្រឿងបុកទល់មុខគ្នាខ្ទេចមួយកំណាត់មុខដូចគ្នាកៀបអ្នក បើកបររថយន្តបង្កជាប់ក្នុងរថយន្តស្លាប់ ។
ជាមួយគ្នានេះដែរបន្ទាប់ពីជនបង្កគ្រោះ ថ្នាក់ចរាចរណ៍ឈ្មោះ សៀង ភារុន ស្លាប់ ទៅគេឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Jee Vy ដែលជាមិត្តស្រីបណ្ដូលចិត្តរបស់ឈ្មោះ សៀង ភារុន បានបង្ហោះសារដ៏គួរ ឲ្យសង្វេគមួយធ្វើឲ្យមហាជនអាណិតខ្លោច ចិត្តមិនគួរព្រាត់ប្រាសទាំងកំពុងតែស្រឡាញ់ គ្នាដូចនេះសោះ ។
ខាងក្រោមនេះគឺជាសំណេរក្នុងគណនីហ្វេសប៊ុក Jee Vy ដែលបង្ហាញពីទុក្ខសោករបស់ប្អូនស្រីក្នុងការបែកបាក់ស្នេហាដោយសារគ្រោះថ្នាក់ចរចរណ៍៖ «បងហាបងសន្សាមួយអូនម្តេចខ្លះ ហា? ថាមើលថែអូនអស់មួយជីវិតសន្យាថានឹងធ្វើឲ្យអូនមានក្តីសុខរហូត? នៅមាន ទៀតបងសន្សាថានឹងឲ្យអូនពាក់រ៉ូបកូន ក្រមុំដែលស្អាតជាងគេចុះហេតុអ្វីបងសន្យា ហើយបងធ្វើមិនបានហាRun? បងអាក្រក់ណាស់Run!បងដឹងហើយថាអូនស្រឡាញ់ បងប៉ុនណា! មកវិញមកណាមនុស្សល្អ របស់អូប្តីសម្លាញ់ចិត្តអូនអើយ! អូនខ្វះបង អត់បានទេបងជាក្តីសុខរបស់អូនឮអត់ហាប្តីរបស់អូន? ហេតុអីលោកមិនមេតា្តដល់ គូខ្ញុំ ហេតុអ្វីកម្មមកពង្រាត់តាំងនៅស្រឡាញ់ តើពួកខ្ញុំសាងអីខុស? ម្តេចបានឲ្យពីរនាក់ខ្ញុំព្រាត់គ្នាបែបនេះ? ពួកខ្ញុំសាងតែអំពើ ល្អទេ ហេតុអ្វីមិនឲ្យពីរនាក់ខ្ញុំនៅជាមួយគ្នាហាខ្ញុំស្អប់ពិភពលោកនេះណាស់» ។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកម្នាក់ៗសុទ្ធតែចែករំលែកអំពីទុក្ខ សោកចំពោះការបាត់បង់មិត្តប្រុសរបស់ នារីម្នាក់នេះ។ វាជាទុក្ខសោកមួយដែល មិនអាចវិលត្រឡប់បានឡើយចំពោះជីវិត មនុស្សដែលកើតចេញពីការធ្វេសប្រហែស តែបន្តិចនោះ ៕ ហេង នរិន្ទ្រ