ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តស្ទឹងត្រែងប្រកាសតាមចាប់ឃាតកសម្លាប់យកសពទៅដុតនៅគំនរសំរាមប្លន់ម៉ូតូ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្នងការនគរបាលខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៧ បានប្រកាសនិងបង្ហាញមុខសញ្ញាជនដៃដល់ម្នាក់ដែលកំពុងរត់គេចខ្លួនក្រោយ ពីធ្វើសកម្មភាពប្លន់សម្លាប់មនុស្សរួចយកសពទៅដុតលើគំនរសំរាម ។

បើតាមមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យជាឃាតកដែលកំពុងរត់គេចខ្លួនខាងលើនេះឈ្មោះ ពាន់ សំអាត និងជាមុខសញ្ញាប្លន់កាលពីឆ្នាំ ២០១០នោះផងដែរ។

មន្រ្តីដដែលបានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋរួមសហការជាមួយសមត្ថកិច្ច ហើយត្រូវមានការប្រុងប្រយ័ត្នប្រសិនបើឃើញមុខសញ្ញាជនសង្ស័យដូចមាននៅ ក្នុងរូបថតខាងលើនេះត្រូវរាយការណ៍ដល់សមត្ថកិច្ចជាបន្ទាន់ដើម្បីចាប់ខ្លួនបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចស្រះទឹកផ្លូវចូលទៅព្រលានយន្តហោះចម្ងាយប្រមាណ៣០០ម៉ែត្រពីគល់ស្ពានស្រែពោធិ៍ ស្ថិតនៅភូមិ ស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង-ខេត្ត ស្ទឹងត្រែងមានចោរមួយក្រុមវាយបុរសវ័យចំណាស់ម្នាក់ឲ្យសន្លប់រួចលើកទៅដុត សម្លាប់លើគំនរសំរាមក្នុងបំណងបំបិទភស្តុ តាងដើម្បីប្លន់យកម៉ូតូ ខណៈដែលជនរង គ្រោះកំពុងបង់សំណាញ់។ ប៉ុន្តែក្រោយមក សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជន សង្ស័យជាជនដៃដល់២នាក់និងអ្នករក្សា ទុកម៉ូតូជនរងគ្រោះម្នាក់ផង។ ចំណែកជន ដៃដល់ឈ្មោះ ពាន់ សំអាត បានរត់គេចខ្លួន មកដល់ពេលនេះទើបត្រូវបានលោកស្នងការនិងមន្រ្តីជំនាញប្រកាសតាមចាប់ខ្លួន និងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា នៅក្រោយថ្ងៃកើតហេតុ បន្តិចលោក ដួង សុីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ថា ជនសង្ស័យពាក់ព័ន្ធសម្លាប់ជនរងគ្រោះត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ហង់ ឫទ្ធី ហៅម៉ៅ ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង ត្រូវបានឃាត់ខ្លួននៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែក សង្កាត់-ក្រុងស្ទឹងត្រែង ទី២-ឈ្មោះសយ សុភា ភេទប្រុស អាយុ១៨ឆ្នាំ មិនមានមុខ របរពិតប្រាកដ រស់នៅភូមិរាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែងត្រូវបានឃាត់ខ្លួននៅចំណុច ជាមួយជនសង្ស័យទី១។ ចំណែកជនដៃ ដល់ម្នាក់ទៀតបានរត់គេចខ្លួនតែគេស្គាល់ឈ្មោះ ពាន់ សំអាត ភេទប្រុស ដែលពេលនេះសមត្ថកិច្ចបន្តតាមចាប់ខ្លួន ។

លោកបានឲ្យដឹងទៀតថា ក្រៅពីជនសង្ស័យត្រូវបានឃាត់ខ្លួនខាងលើសមត្ថ កិច្ចបានឃាត់ខ្លួនជនម្នាក់ទៀតឈ្មោះវង់ គិរីជលសា ភេទប្រុស អាយុ៣៨ឆ្នាំ មាន ទីលំនៅភូមិព្រែ សង្កាត់-ក្រុងស្ទឹងត្រែង ដែលជននេះពាក់ព័ន្ធការទទួលទុកម៉ូតូជនរងគ្រោះ។

ប្រពន្ធជនរងគ្រោះឈ្មោះ កែវ ឈឹង អាយុ៤២ឆ្នាំ បានឲ្យដឹងថា ប្តីរបស់គាត់ ដែលត្រូវជនដៃដល់សម្លាប់ប្លន់យកម៉ូតូ មានឈ្មោះ ដួង ច្រង់ អាយុ៤៨ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ ដោយនៅមុនពេលកើតហេតុប្តីរបស់គាត់បានប្រាប់ថា គាត់ទៅបង់សំណាញ់យកត្រីមកធ្វើម្ហូបនៅចំណុចកើត ហេតុនាវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ដោយជិះម៉ូតូម៉ាកហុងដាសេ ១២៥ សេ៊រីឆ្នាំ២០០៧ ពាក់ស្លាកលេខស្ទឹង ត្រែង 2A-1042។ លុះដល់ម៉ោងបាយថ្ងៃត្រង់បាត់ប្តីមិនឃើញត្រឡប់មកផ្ទះវិញរូបគាត់ជាប្រពន្ធបានប្រើឲ្យកូនប្រុសទៅតាមឪពុកនៅកន្លែងបង់សំណាញ់ដូចសព្វមួយ ដងកាលពីវេលាម៉ោងប្រហែល១រសៀលថ្ងៃ ដដែល។ តែនៅពេលដែលកូនប្រុសទៅដល់ មិនឃើញទាំងឪពុក និងម៉ូតូក៏បានដើររក ឪពុកស្រាប់តែប្រទះឃើញឪពុកស្លាប់នៅលើគំនរសំរាមជិតមាត់ស្រះ ខណៈភ្លើង កំពុងឆាបឆេះ ហើយកូនក៏បានលើកអូសសពឪពុកចេញពីគំនរភ្លើងកំពុងឆេះតិចៗ។ បន្ទាប់មកកូនប្រុសក៏បានទូរស័ព្ទមកប្រាប់គាត់ ហើយគាត់ទូរស័ព្ទទៅប្តឹងសមត្ថកិច្ចឲ្យ ចុះទៅពិនិត្យនៅកន្លែងកើតហេតុ។ បន្ទាប់ ពីសមត្ថកិច្ចបានសាកសួរនៅកន្លែងកើតហេតុរួចទើបឈានទៅឃាត់ខ្លួនជនដៃ ដល់ជាបន្តបន្ទាប់នៅរសៀលថ្ងៃដដែលរួមទាំងអ្នកពាក់ព័ន្ធ ។

បើតាមការសន្និដ្ឋាននៅកន្លែងកើតហេតុ ឲ្យដឹងថា ក្រុមជនដៃដល់ដំបូងបានចូលទៅលួចម៉ូតូជនរងគ្រោះគ្រាដែលជនរងគ្រោះកំពុងបង់សំណាញ់និងចុះចាប់ត្រីតែពេលនោះចៃដន្យជនរងគ្រោះក្រឡេកឃើញ ក្រុមចោរកំពុងលួចម៉ូតូរបស់ខ្លួនក៏រត់ឡើងពីស្រះមកប្រទាញប្រទង់យកម៉ូតូតែត្រូវ ក្រុមជនដៃដល់ប្រើដំបងវាយឲ្យសន្លប់រួចលើកជនរងគ្រោះយកទៅដាក់លើគំនរ សំរាមដុតសម្លាប់ដើម្បីបំបិទភស្តុតាងព្រោះ ជនរងគ្រោះបានស្គាល់មុខពួកគេអស់ទៅហើយ ។

បើតាមប្រភពបានបង្ហើបថា ជនសង្ស័យ ឈ្មោះ វង់ គិរីជលសា នៅចំពោះមុខសមត្ថ កិច្ចបានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធសម្លាប់ជនរងគ្រោះនោះទេតែម៉ូតូជនរងគ្រោះដែលនៅនឹងផ្ទះរបស់ខ្លួននោះគឺក្រុមជនសង្ស័យបានយកមកផ្ញើដោយខ្លួនពុំ បានដឹងរឿងអ្វីឡើយ ។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងបន្តការសាកសួរនិងតាមចាប់ខ្លួនបក្ខពួកម្នាក់ទៀតដើម្បីបញ្ជូនទៅតុលាការចាត់ ការតាមផ្លូវច្បាប់នៅគ្រាដែលសាកសព ជនរងគ្រោះក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី ៕ សហការី

rr54


ចែករំលែក៖