ព័ត៌មានទាន់ហេតុការណ៍៖

អាចម៍គោរាប់សិបតោនត្រូវក្រុមឈ្មួញទិញយកទៅប្រទេសវៀតណាមគ្នានរំខានសមត្ថកិច្ចពាក់ព័ន្ធ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ឈ្មួញវៀតណាមបានមកប្រមូលទិញលាមកសត្វ គោ ក្របី ពីប្រជាកសិករខ្មែរ ប្រមាណ៣០តោនទៅ៥០តោនក្នុងមួយថ្ងៃៗ នៅស្រុកស្វាយជ្រំ ពុំមានឃើញស្ថាបន័មានសមត្ថកិច្ចណាអើពើឡើយរហូតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ។

បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ បានឲ្យដឹងថា ក្នុងរដូវប្រាំងនេះ មានក្រុមឈ្មួញជាច្រើននាក់ បានសម្រុកចូលមកប្រមូលទិញលាមកសត្វគោ ក្របី ពីប្រជាកសិករខ្មែរក្នុងមួយថ្ងៃៗប្រមាណជា៣០តោនទៅ៥០តោន ។

ដោយពួកឈ្មួញទាំងនោះបានយកត្រាក់ទ័រ និងរថយន្តចូលតាមច្រករបៀងក្រសាំងជ្រំ មកដើរប្រមូលទិញតាមផ្ទះប្រជាកសិករតែម្តង ហើយឈ្មួញម្នាក់ទៀត បានធ្វើឃ្លាំងដាក់លមកសត្វនៅចំណុចច្រកទ្វារព្រំដែន នៃច្រករបៀងក្រសាំងជ្រំ ដើម្បីប្រមូលជីលាមកសត្វស្តុកទុក មុនដឹកចូលទៅប្រទេសវៀតណាម ។

បើតាមស្ត្រីម្នាក់ជាជនជាតិវៀតណាម ដែលជាម្ចាស់ឃ្លាំងស្តុកលាមកសត្វនោះ បានឲ្យដឹងថា ពួកគេដើរប្រមូលទិញលាមកសត្វគោ ក្របីពីប្រជាកសិករខ្មែរ លាមកស្ងួតមួយការ៉ុង តម្លៃ៣,០០០រៀល ហើយលាមកសត្វគោក្របីទាំងនេះ គឺយកទៅលក់ឲ្យវៀតណាម យកទៅធ្វើជីធម្មជាតិ សម្រាប់ដាក់ដំណាំ ម្រេច ដំណាំកាហ្វេ និងកៅស៊ូ នៅ ប៊ឹនហ្វឿក ប្រទេសវៀតណាម ជិតព្រំដែនប្រទេសឡាវ។

បើប្រភពពីសមត្ថកិច្ចវិញ បានឲ្យដឹងថា កាប្រមូលទិញលាមកសត្វគោក្របីនេះ មិនមែនមានតែច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំនោះទេ គឺយួនចុះប្រមូលទិញគ្រប់ស្រុក ដែលមានភូមិ ឃុំជាប់ព្រំដែនដូចជា ស្រុកកំពង់រោទ៌ ស្រុកចន្ទ្រា ស្រុករំដួល និង ស្រុករមាសហែក ហើយពុំដែលឃើញមានស្ថាបន័ណាអើពើឡើយ ។

ប្រជាកសិករខ្មែរលក់ជីធម្មជាតិយកប្រាក់ទៅទិញជីគីមីមកប្រើប្រាស់លើដំណាំនេះ គឺដោយសាខ្វះការយល់ដឹងអំពីផលប្រយោជន៍ នៃជីធម្មជាតិ និងដោយខ្វះខាតប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ គឺនាំប្រពន្ធកូន និងចៅដើររើសលាមកសត្វតាមវាលស្រែគ្មានសល់ ដើម្បីលក់ផ្តូរយកប្រាក់ពីវៀតណាម គួរដល់ពេលអាជ្ញាធរមូលដ្ឋានគិតគូរ និងមានវិធានការទប់ស្កាត់ហើយបញ្ឈប់ឲ្យវៀតណាមមកប្រមូលទិញលាមកសត្វគោក្របីពីប្រជាកសិករខ្មែរតទៅទៀត ៕ យឹម សុថាន

se (1) se (2) se (3) se (4) se (5) se (6) se (7) se (8) se (9)


ចែករំលែក៖