ព័ត៌មានទាន់ហេតុការណ៍៖

ដំរីចុះប្រេងឈ្មោះ អាតក ជាន់ម្ចាស់ (ហ្ម) ស្លាប់រួចបោលចូលព្រៃជ្រៅបាត់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ហ្មដំរីម្នាក់ត្រូវបាន ដំរីរបស់ខ្លួនសង្ស័យចុះប្រេងបានព្រេចនិងជាន់ស្លាប់យ៉ាងអាណោចអាធ័មបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ។

តាមប្រភពបានឲ្យដឹងថា ក្រោយពីដំរី សម្លាប់ហ្ម(ម្ចាស់)ហើយបានដើរចូលព្រៃ ជ្រៅបាត់ ហើយអាជ្ញាធរនិងមន្រ្តីជំនាញ ពាក់ព័ន្ធបាននិងកំពុងស្វែងរកដោយត្រៀម ថ្នាំសម្រាប់បាញ់ឲ្យដំរីចុះប្រេងមួយក្បាលនេះសន្លប់ផង ។

អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានប្រាប់ថា បន្ទាប់ពីទទួលបាន ព័ត៌មានខាងលើនេះលោកបានបញ្ជាឲ្យ កម្លាំងសមត្ថកិច្ចនិងមន្រ្តីពាក់ព័ន្ធចុះជួយ ធ្វើអន្តរាគមន៍រឿងនេះដោយខ្លាចសត្វដំរីខាងលើរត់ទៅព្រេចប្រជាពលរដ្ឋផ្សេងទៀត ។

បើតាមសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជើង ទៀម អាយុ៤៥ឆ្នាំ ជនជាតិ ព្នង ជាម្ចាស់ដំរី មានទីលំនៅបច្ចុប្បន្នភូមិ ពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយដំរីដែលព្រេចមនុស្សស្លាប់នោះឈ្មោះតក។ ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

គួររំលឹកថា កាលពីពេលកន្លងទៅនៅខេត្តក្រចេះក៏មានដំរីចុះប្រេងជាន់សម្លាប់ហ្មខ្លួនឯងម្នាក់ដែរ តែក្រោយមកត្រូវបានក្រុមមន្រ្តីជំនាញបាញ់ថ្នាំសន្លប់ដឹកមកដាក់ ចិញ្ចឹមនៅភ្នំតាមៅ៉ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ អ្នកស្រុក ៕ សហការី

c a b


ចែករំលែក៖