ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

ក្រោយការចាកចេញពីតំបន់អឺរ៉ុប អង់គ្លេសក៏ប្រឈមនឹងផលប៉ះពាល់ដល់សេដ្ឋកិច្ច របស់ខ្លួននេះផងដែរទាំងនោះហើយទើបនាយករដ្ឋមន្ត្រីអង់គ្លេសសម្រេចពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអារ៉ា ប៊ីសាអ៊ូឌីត។

សកម្មភាពទាំងនោះបានជំរុញឲ្យនា យករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌិត កាលពីថ្ងៃទី៤ ខែមេសា ដើម្បីជួប ពិភាក្សាជាមួយព្រះមហាក្សត្រ និងព្រះរាជ បុត្រស្នងរាជ្យ បូករួមនឹងថ្នាក់ដឹកនាំអារ៉ាប៊ីសាអ៊ូឌីតផងដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេស និងមេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត ត្រូវពិភាក្សាគ្នាពីបញ្ហាសន្តិសុខ ឬការប្រយុទ្ធប្រឆាំង ភេរវកម្ម តែប្រធានបទចម្បងនៃទស្សនកិច្ចរបស់លោកស្រី តេរេសា ម៉ាយ គឺផ្តោតទៅ លើការវិនិយោគ ដើម្បីស្វែងរកប្រយោជន៍ឲ្យអង់គ្លេសពេលអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប។

សម្រាប់លោកស្រីតេរេសា ម៉ាយ អារ៉ា ប៊ីសាអ៊ូឌីត ជាដៃគូសំខាន់ក្នុងការចូលរួម ជំរុញសេដ្ឋកិច្ចអង់គ្លេស។ លោកស្រី ម៉ាយ ប្រហែលមិននិយាយពីបញ្ហាសិទ្ធិមនុស្សនៅយេមែន ជាមួយក្រុងរីយ៉ាតទេ។ ២ ឆ្នាំមកនេះ អារ៉ាប៊ីសាអ៊ូឌីត បានធ្វើអន្ត រាគមន៍យោធានៅយេមែន។

នៅអង់គ្លេស ក្រុមអ្នកប្រឆាំងនឹងអន្ត រាគមន៍យោធានេះ បូករួមជាមួយក្រុម ប្រឆាំងការនាំចេញអាវុធឲ្យអារ៉ាប៊ីសាអ៊ូឌីត បានធ្វើសកម្មភាពតវ៉ាជាខ្លាំង។ លោក ចេរេមីខ ប៊ីន ជាមេដឹកនាំបក្សការងារបានទាមទារឲ្យអង់គ្លេសបញ្ឈប់ភ្លាមៗ នូវការ នាំចេញអាវុធទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត។

២ឆ្នាំមកនេះ ការនាំចេញអាវុធទៅឲ្យ ក្រុងរីយ៉ាត បានផ្តល់ថវិកាប្រមាណ៣ពាន់៨៦០លានឲ្យរដ្ឋាភិបាលក្រុងឡុង តែអន្តរាគមន៍យោធារបស់អារ៉ាប៊ីសាអ៊ូឌីត នៅយេមែនបានបង្កឲ្យមានជនស៊ីវិលស្លាប់យ៉ាងសន្ធឹកសន្ធាប់៕ ម៉ែវ សាធី

po po (1)


ចែករំលែក៖