ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
គម្រោងផ្លូវនេះ បានចំណាយថវិកាសរុប ៧០,២៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់ រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃគ្រុប (Shanghai Group) និង ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន របស់សាធារណរដ្ឋប្រជាមានិតចិន ប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដែលចាប់ផ្ដើមពីខែមករា ឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧ ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1292162344165593/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1292133777501783/” width=”600″ height=”400″ onlyvideo=”1″]
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1292092720839222/” width=”600″ height=”400″ onlyvideo=”1″]