ព័ត៌មានទាន់ហេតុការណ៍៖

លើកទី១នៅលើពិភពលោកមានប្រធានាធិបតីពិការដឹកនាំប្រទេសដោយអង្គុយលើរទេះរុញ

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតអេក្វាឌ័រ លោក Lenin Moreno បានក្លាយជាមេដឹកនាំ ពិសេសបំផុតនៅលើពិភពលោកនៅពេលដែលលោកដឹកនាំប្រទេសដោយអង្គុយនៅ លើរទេះរុញ។

ជិត១០០ឆ្នាំកន្លងមក នៅក្នុងនយោ បាយដឹកនាំមានមេដឹកនាំប្រទេសដែល មានឈ្មោះ Lenin ដែលជាឈ្មោះអតីតមេដឹកនាំសហភាពសូវៀត Vladimir llyich Lenin ដឹកនាំសហភាពសូវៀតកាលពីដើមសតវត្សទី២០។ នៅពេលនេះមេដឹកនាំថ្មីអេក្វាឌ័រមកពីគណបក្សប្រឆាំងបានធ្វើឲ្យនឹកឃើញឡើងវិញ នៅសម័យកាលដឹកនាំកាលពីជិត១០០ឆ្នាំមុនរបស់ Lenin។

ប៉ុន្តែឈ្មោះទាំងនោះមិនមែនជារឿងសំខាន់បំផុតនោះឡើយ អ្វីដែលពិសេស ជាងនេះនោះគឺ លោក Lenin Moreno ជាជនពិការអង្គុយតែលើរទេះរុញប៉ុណ្ណោះ រយៈពេល២០ឆ្នាំកន្លងមក។ នៅក្នុងឆ្នាំ ១៩៩៨ ក្រុមចោរប្រដាប់អាវុធបានប្លន់ យកប្រាក់របស់លោកហើយបាញ់លោក ចំពីក្រោយទៀត។ ការបាញ់ប្រហារនោះ ធ្វើឲ្យលោក Lenin Moreno ត្រូវពិការជើង ទាំងសងខាងអង្គុយនៅលើរទេះរុញតាំងពីពេលនោះមក។

ភាពឈឺចាប់ដោយសារតែពិការភាព របស់លោក មិនបានរារាំងនូវឧត្តមគតិ និង គំនិតស្នេហាជាតិរបស់លោកបានឡើយ មិនតែប៉ុណ្ណោះលោកកាន់តែមោះមុតនៅ ក្នុងការដឹកនាំទៀតផង។ លោកបន្តរស់នៅលើរទេះរបស់ខ្លួនដោយបានសរសេរសៀវភៅជាច្រើនទទួលបានការចាប់ អារម្មណ៍ពីពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងនោះ មានសៀវភៅដែលមានចំណងជើង ថា «សើចឡើងកុំទន់ជ្រាយ» មិនតែ ប៉ុណ្ណោះលោកក៏បានតស៊ូសម្រាប់មនុស្សដែលមានភាពទន់ខ្សោយនៅក្នុងសង្គម។

កាលពីឆ្នាំ២០០៧ លោក Lenin Mo reno ក្លាយជាប្រធានាធិបតីអង្គុយលើ រទេះរុញដំបូងបង្អស់នៅអេក្វាឌ័រ។ នៅក្នុង តំណែងរបស់លោក ក៏បានអនុវត្តគោល នយោបាយជាច្រើនក្នុងការជួយដល់ជន ពិការ។ ក្នុងពេលដែលលោកកាន់អំណាចលោកបានជួយដល់ជនពិការជាង៦សែន នាក់ និងទៅសួរសុខទុក្ខជួយដល់ជនពិការជាង១,២លាននាក់។

នៅខែធ្នូ ឆ្នាំ២០១៣ លោក Lenin Moreno ត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិ ពេលនោះលោកបាន គីមូន បានជ្រើសរើសលោកធ្វើជាឧបការី របស់អង្គការសហប្រជាជាតិទទួលបន្ទុក ជនពិការ ហើយលោកបានតស៊ូជួយដល់ ជនពិការជាច្រើននៅជុំវិញពិភពលោក។

នៅពេលដែលលោកសម្រេចឈរឈ្មោះ បោះឆ្នោតឆ្នាំ២០១៦ លោកបានប្រកាស ពីគោលនយោបាយជួយដល់ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា។ ទាំងនោះ ហើយបានជួយឲ្យលោកទទួលបានជ័យ ជម្នះនៅក្នុងការបោះឆ្នោតជាមេដឹកនាំ ប្រទេសអេក្វាឌ័រ ឆ្នាំ២០១៧៕ ម៉ែវ សាធី

C


ចែករំលែក៖