ខេត្តកំពង់ចាម៖ ផ្ទះទំហំ៦ម៉ែត្រគុណ ៨ម៉ែត្រ សាងសង់ពីឈើប្រក់ស័ង្កសី ជា កម្មសិទ្ធិរបស់ឈ្មោះ ផាន់ អាន និងឈ្មោះ បេន ហ៊ុច ត្រូវបានអគ្គិភ័យឆាបឆេះអស់ ទាំងស្រុង និងមនុស្សម្នាក់បានស្លាប់នៅ ក្នុងហេតុការណ៍ឆេះនេះកាលពីវេលាម៉ោង ១ និង៣០នាទី យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅភូមិមហាសៀកលើ ឃុំ មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
នគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ផាន់ អាន អាយុ៥៤ឆ្នាំ (ឆេះស្លាប់ ក្នុងផ្ទះ) និងប្រពន្ធឈ្មោះ បេន ហ៊ុច អាយុ ៥២ឆ្នាំ រស់នៅភូមិមហាសៀកលើ ឃុំហា ខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកកោះសូទិនបានឲ្យដឹងថា ផ្ទះរងការឆេះមានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ សាង សង់ពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ ឈ្មោះ ផាន់ អាន អាយុ៥៤ឆ្នាំ និងប្រពន្ធ ឈ្មោះ បេន ហ៊ុច អាយុ៥២ឆ្នាំ មានទីតាំង កន្លែងកើតហេតុខាងលើ ។
តាមរបាយការបង្ហាញថា មុនកើតហេតុ ឈ្មោះ ផាន់ អាន (ប្តី) និងប្រពន្ធបានឈ្លោះ ប្រកែកគ្នា។ ម្យ៉ាងទៀត ប្តីមានជំងឹសរសៃ ប្រសាទផង ទើបនៅពេលនោះជនរងគ្រោះ (ប្តី)ឈានដល់ដុតផ្ទះសម្លាប់ខ្លួនឯង និងបំផ្លាញទ្រព្យសម្បត្តិទាំងស្រុងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចរកឃើញសាកសពជនរងគ្រោះឆេះរោលរាលអស់នៅសល់តែឆ្អឹងនៅក្រោមផ្ទះ ទើបដឹងថា ជនរងគ្រោះឈ្មោះ ផាន់ អាន ត្រូវជាប្តី របស់ឈ្មោះ បេន ហ៊ុច ៕ វណ្ណៈ