ព័ត៌មានទាន់ហេតុការណ៍៖

៧នាក់ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃ៥ ខែមេសា ឆ្នាំ២០១៧ ម៉ោង១និង៥០នាទីរសៀល កម្លាំងល្បាតប៉ុស្តិ៍បឹងត្របែក ឃាត់ខ្លួនក្មេងស្ទាវ៧នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចមុខសាលាបឋមសិក្សាហ៊ុន នាង ផ្លូវ484 ក្រុម25 ភូមិ8 សង្កាត់បឹងត្របែក ខណ្ទចំការមន រាជធានីភ្នំពេញ ។

នគរបាលប៉ុស្តិ៍បឹងត្របែកបានប្រាប់ថា ក្មេងស្ទាវ៧នាក់ អង្គុយជក់ និងប្រើប្រាស់ថ្នាំញៀននៅក្បែរម៉ូតូធូដេ ពណ៌ក្រហម សមត្ថកិច្ចក៏ត្រួតពិនិត្យជនសង្ស័យខាងលើ ឃើញមានប្រដាប់ជក់មួយចំនួន ហើយឃាត់ខ្លួនទាំង៧នាក់តែម្តង ។

ជនសង្ស័យទាំង៧នាក់ខាងលើ និងវត្ថុតាងត្រូវបញ្ចូនទៅអធិការដ្នាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់ ៕ ស រស្មី

image1


ចែករំលែក៖