ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សា អាមេរិក-ចិន ចាប់ផ្តើម

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូលស្វាគមន៍ប្រធានាធិបតី ចិន ស៊ី ជីងពីន នៅ តំបន់ Resort Mar a Lago ក្នុងបរិយាកាសស្និទ្ធស្នាលបំផុត ក្នុងជំនួបដំបូងបង្អស់ បញ្ចប់ភាពតានតឹង តាំងពីលោកត្រាំ ឡើងកាន់តំណែងមកទល់ពេលនេះ។

ការទទួលស្វាគមន៍ប្រធានាធិបតីចិន នៅក្នុងតំបន់ ដែលប្រធានាធិបតីមុនៗធ្លាប់បានធ្វើ ដោយឲ្យឈ្មោះថា សេតវិមានរដូវរងាស្ថិតនៅក្នុងរដ្ឋ Florida។ ជំនួបខាងលើធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមេសា (ត្រូវនឹងថ្ងៃទី៧ ខែមេសា )។

នេះជាលើកទីមួយហើយ ដែលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នា ក្រោយការបោះឆ្នោតអាមេរិក ហើយលោកត្រាំ តែងតែរិះគន់ សកម្មភាពរបស់ចិន ។

លោក Matt Pottinger អ្នកឯកទេស ស្តីពីតំបន់អាស៊ី របស់សេតវិមាន ដែលមានតួនាទីឡើងគម្រោងឲ្យជំនួបរបស់មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានឲ្យដឹងថា មេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាក្នុងបរិយកាសរីករាយ បើទោះបីមានគំនាបពីអាមេរិកក្តី ។

លោក ត្រាំ មានប្រសាសន៍ពេលធ្វើដំណើរទៅកាន់ រដ្ឋហ្ល័រីដា ថា បញ្ហាសំខាន់ៗ ដែលត្រូវពិភាក្សានោះមាន កម្មវិធីបរមាណូរបស់កូរ៉េខាងជើង និងវិស័យពាណិជ្ជកម្មជាមួយចិន ។

អ្នកឯកទេសវិភាគរបស់ចិន បានលើកឡើងថា ភាគីអាមេរិក ជាអ្នកខាតបង់ច្រើនជាងគេ ប្រសិនបើប្រធានាធិបតី ត្រាំ ជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះ។

ជំនួបរវាងមេដឹកនាំ អាមេរិកចិន មានសារសំខាន់យ៉ាងខ្លាំង ដោយអាចកំណត់ជោគវាសនា ពិភពលោកបាន ទាំងនោះហើយ ទើបប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់អាមេរិក ។

ប្រសិនបើមេដឹកនាំប្រទេសទាំងពីរមិនចុះសម្រុងនឹងគ្នានោះទេ វិវាទ នៅក្នុងតំបន់អាស៊ីកាន់តែខ្លាំងឡើង ហើយប្រទេសតូចៗនៅក្នុងតំបន់ប្រាកដជារងផលប៉ះពាល់មិនខានឡើយ ៕ ម៉ែវ សាធី

tt trump1_NUNM trump2_jxwq


ចែករំលែក៖