ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍អន្តរជាតិសន្យាផ្តល់ជំនួយ៦ពាន់លានដុល្លារជួយដល់ស៊ីរី

ចែករំលែក៖

កាលពីថ្ងៃទី៥ខែមេសា កិច្ចប្រជុំស្តីពីការ គាំទ្រដល់អនាគតស៊ីរី និងតំបន់ទាំងមូលដែលធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក សហគមន៍អន្តរជាតិ បានសន្យា ផ្តល់ជំនួយជាទឹកប្រាក់៦ពាន់លានដុល្លារសម្រាប់សកម្មភាពមនុស្សធម៌ ដល់ជនភៀសខ្លួនស៊ីរី នៅក្នុងឆ្នាំ២០១៧។

សមាជិកគណៈកម្មាធិការទទួលបន្ទុកមនុស្សធម៌អឺរ៉ុប លោក Christos Styliandides បានប្រកាសថា កិច្ចប្រជុំទទួលបាន ការគាំទ្រ និងសន្យាផ្តល់ទឹកប្រាក់៦ ពាន់ លានដុល្លារសម្រាប់ឆ្នាំ២០១៧ ក្នុងនោះ មានសហគមន៍អឺរ៉ុប ដែលជាម្ចាស់ជំនួយធំបំផុតសម្រាប់ឆ្នាំនេះគឺមានដល់ទៅ១,៣ពាន់លានដុល្លារ។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏បានវាយ តម្លៃខ្ពស់ ពីសកម្មភាពមនុស្សធម៌របស់ ប្រទេស លីបង់ ,ហ្ស៊កដង់ និងស៊ីរីដែលបានទទួលស្វាគមន៍ជនភៀសខ្លួនស៊ីរីរាប់លាននាក់ ដែលបានរត់ចេញពីស្រុកដោយសារសង្គ្រាម។

នៅក្នុងកិច្ចប្រជុំ ទីក្រុងប្រ៊ុចសែលនោះ ដែរ ក៏បានអំពាវនាវ ដល់សហគមន៍អន្តរ ជាតិរួមសហការគ្នា ធ្វើសកម្មភាពជួយដល់ ជនភៀសខ្លួន មានឱកាសបានទៅសាលា រៀន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និង ដំណើរស្វែងរកសន្តិភាពនៅស៊ីរី។

តាមការប៉ាន់ប្រមាណរបស់អង្គការ សហប្រជាជាតិ នៅក្នុងឆ្នាំ២០១៧នេះ ត្រូវការទឹកប្រាក់ប្រមាណ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធីជំនួយមនុស្សធម៌ ក្នុងនោះ មាន៤,៧ពាន់លានដុល្លារ ជួយដល់ជន ភៀសខ្លួនស៊ីរី និងជួយចែករំលែក សង្រែកដ៏ធ្ងន់របស់ប្រទេសដែលបានទទួលជនភៀសខ្លួនស៊ីរី ។ មិនថាតែប្រទេសតំបន់ អឺរ៉ុបនោះទេសូម្បីតែប្រទេសតំបន់អារ៉ាប់ ក៏បានខិតខំស្វែងរកសន្តិភាពនៅក្នុងតំបន់មជឹមបូព៌ា និង ការប្រឆាំងភេរវកម្មផងដែរ។

កន្លងមក ថ្នាក់ដឹកនាំប្រទេស ក្នុងសម្ពន្ធ អារ៉ាប់ បានជួបជុំគ្នា នៅប្រទេសហ្ស៊កដានី ដើម្បីរៀបចំជំនួបកំពូលជាលើកទី២៨នេះ ត្រូវផ្តោតសំខាន់ទៅលើសង្គ្រាមក្នុងតំបន់ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជីហាដ ដែលហាក់ដូចជាគ្មាននរណាបំបែកបានសោះ។

ព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីត ដ៏មានឥទ្ធិពល ព្រមទាំងមេដឹកនាំចំនួន១៦ប្រទេសផ្សេងទៀត ក្នុងចំណោមសមាជិកសម្ពន្ធអារ៉ាប់ទាំង២២ បានបង្ហាញខ្លួន នៅក្នុងជំនួបកំពូលប្រចាំឆ្នាំលើកទី ២៨ ថ្ងៃនេះ នៅប្រទេសហ្ស៊ក ដានី អមដោយវត្តមានតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយវិបត្តិស៊ីរី លោក ស្តាហ្វាន់ ដឺ មីសូរ៉ា Staffan de Mistura និងអគ្គលេខាធិការ អង្គការប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូ ទែរកស៍ Antornio Guterresផង។

របៀបវារៈនៃជំនួបកំពូល ត្រូវផ្តោតជា សំខាន់ ទៅលើ សង្គ្រាម ជម្លោះនៅស៊ីរី ការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដអង្គការរដ្ឋ អ៊ិស្លាម និងអាល់កៃដា នៅស៊ីរីនិងអុីរ៉ាក់ ប៉ុន្តែវិបត្តិនៅយេមែន និងនៅលីប៊ី ព្រមទាំងជម្លោះរ៉ាំរ៉ៃគ្មានច្រកចេញអុីស្រាអែល-ប៉ា ឡេស៊ីន ក៏មិនត្រូវបានបំភ្លេចដែរ៕ ម៉ែវ សាធី

syria


ចែករំលែក៖