ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ មុនថ្ងៃចូលឆ្នាំថ្មីមក ដល់មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ហុង លៀង ប្រធាន ការិយាល័យប្រមូលចំណូល និងទីផ្សារខេត្ត បន្ទាយមានជ័យបានសហការ ជាមួយមន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិង សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យម្ហូបអាហារនៅផ្សារមង្គលបុរី ។
លោក ហុង លៀង ប្រធានការិយាល័យ ប្រមូលចំណូល និងទីផ្សារខេត្តបន្ទាយមាន ជ័យបានឲ្យដឹងថា ដោយមានការចង្អុល បង្ហាញពីលោក ស៊ាន ស៊ីណាត ប្រធាន កាំកុងត្រូលសាខាខេត្ត និងមានការសម្រប សម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបានដឹកមន្ត្រី ជំនាញ ចុះពិនិត្យទៅលើមុខម្ហូបចំណី អាហារដែលបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោកបន្តថា ពេលចុះពិនិត្យមន្ត្រីជំនាញបានរកឃើញគ្រឿងសមុទ្រ បង្គា មឹក ដែលត្រាំក្នុងទឹកដាក់តាំងលក់នៅក្នុងផ្សារ មង្គលបុរីពីអាជីវករម្នាក់បានរកឃើញសារ ធាតុម្យ៉ាងគឺ Formuline (ហ្វ័រម៉ូលីន)បង្កប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដូចជា ក្អួត រាក ស្វិតសួត ថ្លើម លំពែង បេះដូង រហូតធ្វើឲ្យសុខភាពយើងកាន់តែខ្សោយម្តង បន្តិចៗ រហូតដល់បាត់បង់ជីវិតចំពោះអ្នក ដែលបានហូបវា ។
លោកបញ្ជាក់ថា បង្គា មឹក ជិត១០ គីឡូក្រាមនោះត្រូវបានរឹបអូសយកទៅ បំផ្លាញចោល ។ ចំណែកអាជីវករគ្រាន់តែ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់យកលក់បន្តទៀត បើមិនដូច្នោះទេ នឹងចាត់ការទៅតាមច្បាប់ ជាធរមាន ។ លោកបន្ថែមថា សារធាតុ Formuline (ហ្វ័រម៉ូលីន)នេះគឺគេប្រើប្រាស់ ទៅលើសាកសពប៉ុណ្ណោះដើម្បីរក្សាទុកសាកសពឲ្យ បានរយៈពេលយូរមិនឲ្យ ស្អុយ ។
លោកក៏បានអំពាវនាវដល់ប្រជាពល រដ្ឋអាជីវករទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះ មុខទំនិញណាគ្មានគុណភាពដើម្បីការពារ សុខភាព ៕ សហការី