ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្រីម្នាក់បន្លំ លួច យក កូនឆ្កែពីបុរសម្នាក់ត្រូវម្ចាស់គេទាន់ វាយបណ្ដោយឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ចោរស្រីម្នាក់បន្លំ លួច យកកូនឆ្កែដាក់ចូលក្នុងថង់ភ្លាមៗត្រូវ ម្ចាស់គេឃើញទាន់ដេញ តាមចាប់ភ្លាមៗផងដែរ ហើយវាយបណ្ដោយឲ្យរបួសធ្ងន់ត្រូវរថយន្តសាមុយបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុច ហ្គាសាំងតេឡា តាមបណ្តោយផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ស្រ្តីជនសង្ស័យ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មាន អាយុ ជាង ៣០ ឆ្នាំ ស្លៀកខោខ្លី អាវដៃខ្លីក្រឡា ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ ឲ្យ ដឹង ថា មុន ពេល កើតហេតុ រូបខ្លួនបាននាំកូនឆ្កែមកអង្គុយលេងនៅសួនច្បារនៅមុខស្ថានីយសាំងតេឡា មួយស្ទុះក្រោយមកស្រាប់តែឃើញ ស្រ្តីជនសង្ស័យ ខាងលើ បាន ដើរចូល ទៅ កន្លែងឆ្កែរបស់គាត់ហើយបានយកថង់ដាក់កូនឆ្កែ ចូល ទៅបម្រុងដើរចេញទៅ ឃើញ ដូច្នេះ ក៏បានរត់ទៅដេញ តាម ស្រ្តីជនសង្ស័យ រហូត ដល់ មុខស្ថានីយសាំងតេឡាទើប ចាប់ ភ្លាមៗ រួច ក៏ នាំគ្នាមួយដៃ មួយជើងរបួសដៃនិងក្បាល របួសធ្ងន់ត្រូវរថយន្តសាមុយដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕ ស រស្មី

ser (1) ser (2) ser (3) ser (4)


ចែករំលែក៖