ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន បុកគ្នាពេញទំហឹង របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ មនុស្សម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូ១គ្រឿងទៀតបើកជ្រុលមកបុកពេញទំហឹង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវជាតិ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នគរបាលចរាចរស្រុកសាលាក្រៅបានឲ្យដឹងថា ម៉ូតូហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខ ប៉ៃលិន 1B 2905 សេរីឆ្នាំ2016 (ខាងម៉ូតូបង្ក) បើកបរដោយឈ្មោះ ឌីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ (រងរបសធ្ងន់បែកក្បាល) បានបើកបរទិសដៅពីជើងទៅត្បូង និងឆ្លងផ្លូវជាតិលេខ៥៧មិនប្រយ័ត្នបុកជាមួយម៉ូតូ១គ្រឿង ម៉ាសង់ ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C 6405សេរីឆ្នាំ2016(ម៉ូតូរងគ្រោះ) បើកបរដោយបុរសរងគ្រោះឈ្មោះ ឌឹម មុយ អាយុ១៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (រងរបួសស្រាល) ។

ក្រោយកើតហេតុ អ្នករងរបួសត្រូវបានគេហៅរថយន្តសង្គ្រោះដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ ស សារ៉េត

ae (2) ae (3) ae (1)


ចែករំលែក៖