ព័ត៌មានទាន់ហេតុការណ៍៖

៥ម៉ឺនដុល្លារត្រូវចោរឆក់កាបូបប្រធានក្រុមហ៊ុនរីស្កូយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្នាក់ជាប្រធានក្រុមហ៊ុន រីស្កូ អស់៥ ម៉ឺន ដុល្លារ បានសម្រេច ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅតាមផ្លូវ៣៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះមានឈ្មោះ ហុង រដ្ឋា អាយុ៣៧ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន រីស្កូ មានអសយដ្ឋានផ្ទះ Bអង៤ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមសម្ដីរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងមា៉ក Suzuki Let ចេញពីការិយាល័យក្រុមហ៊ុន រីស្កូ នៅផ្ទះលេខ A៦៥ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងយកលុយទៅផ្ញើនៅធនាគារ CIMB ខណៈជិះមកដល់ចំណុចកើតហេតុ ស្រាប់ តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង មា៉កSuzuki Nex និង ឌ្រីមសង់១២៥ ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចហើយក៏នាំគ្នាជិះមូ៉តូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកក់២ ដើម្បីឲ្យសមត្ថកិច្ចកំណត់ស្រាវជ្រាវរកមុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ស រស្មី

cres (1) cres (2)


ចែករំលែក៖