ភ្នំពេញ៖ នារីម្នាក់បានធ្វើដំណើរមកកាន់នគរបាលប៉ុស្តិ៍ចោមចៅ សុំការអន្តរាគមន៍កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ដោយសារតែបុរសម្នាក់បានចាប់រំលោភរហូតបានសម្រេច ខណៈរួបនាងនៅក្នុងបន្ទប់ជួលម្នាក់ឯង កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅបន្ទប់ជួល ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះឈ្មោះ ល.ស.អ.អាយុ៣០ឆ្នាំមុខរបកម្មការិនីរោងចក្រ ។ ចំណែកជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេបានគេចខ្លួនបាត់ស្រមោល បន្ទាប់ពីចាប់រំលោភរួច។
ជនរងគ្រោះនិយាយថា រយៈពេល៣ថ្ងៃមុន រួបគាត់បានទៅមើលគេរាំលេងនៅក្នុងបរិវេណបន្ទប់ជួល ហើយជួបបុរសម្នាក់ ហើយបុរសម្នាក់នោះក៏សុំលេខទូរស័ព្ទរបស់គាត់ លុះថ្ងៃបន្ទាប់ បុរសនោះតែងតែខលមកនិយាយលេង រហូតមកវេលាកើតហេតុ រួបគាត់(ស្ត្រីរងគ្រោះ) បានកំពុងតែដេកនៅក្នុងបន្ទប់ម្នាក់ឯង ស្រាប់តែបុរសនោះមកចូលក្នុងបន្ទប់ ភ្លាមនោះរួបគាត់បានដេញឲ្យទៅវិញ តែបុរសនោះមិនព្រមចេញ ហើយក៏ធ្វើសកម្មភាពចាប់រំលោភ ពេលនោះរួបនាងខំប្រឹងស្រែកឲ្យគេជួយដែរ តែបុរសរួបនោះបានខ្ទប់មាត់ រហូតបានសម្រេចហើយក៏ចេញទៅបាត់ ។
បន្ទាប់ពីត្រូវជនសង្ស័យចាប់រំលោភបានសម្រេចរួច ដោយសារមានធ្លាក់ឈាមខ្លាំងពេក រួបគាត់ក៏ទៅមន្ទីរពេទ្យព្យាបាល ។ ក្រោយមក ទើបខលទៅប្រាប់ប្អូនថ្លៃឲ្យមកមើលថែនៅមន្ទីរពេទ្យ។
ជនរងគ្រោះបានបន្តថា លុះរហូតមកដល់វេលា១រសៀល ថ្ងៃទី១១ ខែមេសា ទើបធ្វើដំណើរមកដាក់ពាក្យបណ្តឹងដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ ៕ សុខាសែនជ័យ