ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញខ្មោចសត្វផ្សោតសមុទ្រ១ក្បាលអណ្តែតនៅឆ្នេរកោះសំពោចខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ត្រីផ្សោតសមុទ្រមួយក្បាលងាប់នៅមាត់ ឆ្នេរកម្សាន្ត កោះសំពោច ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ កាលពីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មានសភាពហើមហើយ ។

អ្នកបម្រើការនៅចំណុចឆ្នេរកន្លែង ប្រទះឃើញផ្សោតនោះឱ្យដឹងថា ផ្សោត ១ក្បាលនេះ មានប្រវែងប្រហែល១ម៉ែត្រ ទម្ងន់ប្រហែល១០គីឡូក្រាមបានងាប់ អណ្តែតមកលើឆ្នេរនៅពេលព្រឹកព្រលឹម ថ្ងៃខែខាងលើ តែមិនដឹងថាងាប់ប៉ុន្មានថ្ងៃ​មកហើយទេ ព្រោះមានសភាពហើមទៅ ហើយ ។

ប្រភពបានបន្តថា នៅចំណុចឆ្នេរកម្សាន្តកោះសំពោចនេះជាកន្លែងទេសចរណ៍ ហើយ កន្លងមក គេមិនដែលឃើញមានផ្សោត សមុទ្របង្ហាញខ្លួនឬងាប់ទេ ទើបតែពេលនេះឃើញងាប់ឡើងហើមស្អុយទៅហើយ សង្ស័យវាជាប់ឧបករណ៍នេសាទឬក៏អាកាសធាតុក្តៅទើបងាប់បែបនេះ ។ ផ្សោតនោះត្រូវ បានអ្នកបម្រើការនៅឆ្នេរកម្សាន្តយកទៅកប់ដើម្បីកុំឲ្យមានក្លិនជះស្អុយដល់ភ្ញៀវ ទេសចរដែលអញ្ជើញមកលេងក្នុងតំបន់ ឆ្នេរនេះ ៕ សហការី


ចែករំលែក៖