ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខសញ្ញាចោរប្លន់បីនាក់ដែលបានធ្វើសកម្មភាពបាញ់សម្លាប់ព្រះចៅអធិការវត្តនៅស្រុកឆ្លូង

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្រោយពីសមត្ថកិច្ចបើក ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោម ការចង្អុលបង្ហាញនីតិវិធីពីសំណាក់លោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ នគរបាលខេត្តក្រចេះកម្លាំងនគរបាល ព្រហ្មទណ្ឌបានស្រាវជ្រាវបំបែកសំណុំរឿងករណីបាញ់ប្រហារទៅលើព្រះសង្ឃចៅ អធិការវត្ត នៅតំបន់ដាច់ស្រយាលក្នុងស្រុកឆ្លូងបណ្តាលឲ្យសុគតភ្លាមៗ នៅក្បែរកុដិ មានជន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបង្កហេតុបាន២ថ្ងៃក្រោយមក ។

ក្រោយពីឃាត់ខ្លួននិងសាកសួររួច មកនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ នគរបាលបានបង្ហាញមុខជន សង្ស័យទាំង៣នាក់ដែលត្រូវបានចាប់ខ្លួននេះរួម មានទី១-ឈ្មោះ សៀង ប៊ុនលី ហៅ ឌឿន អាយុ៤៥ឆ្នាំ ជាអ្នកបើករថយន្ត ទី២-ឈ្មោះ ធឿន លួត អាយុ៣៥ឆ្នាំ និងទី៣-ឈ្មោះ ប្រាក់ ប្រឹម អាយុ៦៥ឆ្នាំ ។ ជន​សង្ស័យ​ទាំងបី នាក់ រស់នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។

ការស្រាវជ្រាវចាប់ខ្លួនជនទាំងបីនាក់នេះ ក្រោយពីពួកគេនិងបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន បានបាញ់ប្រហារ ព្រះសង្ឃមួយអង្គព្រះនាម សុង ស៊ីថា ហៅចាប ព្រះជន្ម៤៨ព្រះវស្សា ត្រូវចំព្រះ​កេស បណ្តាលឲ្យសុគតភ្លាមៗនៅក្បែរកុដិ ក្នុងបរិវេណវត្ត កាលពីយប់ថ្ងៃទី៨ ខែមេសា កន្លងទៅ ។

នគរបាលព្រហ្មទណ្ឌបានស្រាវជ្រាវរកឃើញថា អំពើបាញ់សម្លាប់ពីក្រុមជនដៃ ដល់ប្រដាប់អាវុធ ទៅលើព្រះចៅអធិការនៅក្នុងវត្តមួយឈ្មោះ មច្ឆិណារាម ក្នុងភូមិ រលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង មានទីតាំងនៅតំបន់ដាច់ស្រយាលខមិនមែនជាករណីបាញ់ប្លន់នោះទេ គឺជាករណីមនុស្សឃាត​ដោយចេតនាផ្តើមចេញពីអំពើឆបោក ក្រោមរូបភាពជួញដូរវត្ថុបុរាណ ៕ សហការី


ចែករំលែក៖