ព័ត៌មានទាន់ហេតុការណ៍៖

Man Utd ត្រៀមប្រាក់២០លានផោនសម្រាប់បន្តកិច្ចសន្យា១ឆ្នាំទៀតរបស់ Zlatan Ibrahimovic

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho កំពុងតែត្រៀមកញ្ចប់ទឹកប្រាក់ចំនួន២០លានផោន ក្នុងមួយឆ្នាំ ដើម្បីរក្សា Zlatan Ibrahimovic នៅទឹកដី Old Trafford បន្តទៀត។

ស្របពេលដែលមានអ្នកគាំទ្រជាច្រើនភ័យខ្លាចថា កីឡាករដែលរកគ្រាប់បាល់បាន២៨គ្រាប់ នៅក្នុងរដូវកាលនេះអាចនឹងចាកចេញ ក្រោយចប់រដូវកាលនេះ តែលោក Jose Mourinho កំពុងតែបានរៀបចំប្រាក់បៀវត្សថ្មីជូនរូបគាត់ ដើម្បីរក្សាកីឡាកររូបនេះឲ្យនៅបន្តជាមួយ បិសាចក្រហម។

កីឡាករឆ្នើមសញ្ជាតិស៊ុយអែតរូបនេះមានជម្រើស២ប្រសិនបើរូបគេចាកចេញពីទឹកដីអង់គ្លេស ពោលគឺផ្លាស់ទៅអាមេរិក ឬក៏ប្រទេសចិនដែលហ៊ានផ្តល់ប្រាក់ឲ្យរូបគេចំនួន ២០លានផោន ក្នុងរយៈពេល១២ខែ។

សូមបញ្ជាក់ថា ក្រុមបិសាចក្រហមកំពុងឈរលេខ៥ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស ក្រោយយក ឈ្នះក្រុមតោខៀវ Chelsea ២-០ កាលពីសប្តាហ៍មុន។ បិសាចក្រហមត្រូវប៉ះជាមួយក្រុមមកពី បែលហ្សុិក Anderlecht  សម្រាប់ពានរង្វាន់រង្វាន់ UEFA Europa League ដើម្បីកក់កៅអីទៅ កាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ ៕


ចែករំលែក៖