ព័ត៌មានទាន់ហេតុការណ៍៖

បុរសពោះម៉ាយចាប់បងស្រីបង្កើតរំលោភ សមត្ថកិច្ចចាប់ខ្លួនឆ្លើយថា មិនបានរំលោភទេ

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសពោះម៉ាយម្នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៧ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ស្រ្តីរងគ្រោះត្រូវជាបងបង្កើត ដោយចោទពីបទចាប់សេពសន្ធវៈ ពេលម្ដាយ/បងប្អូនរវល់ទៅលេងស្រុកកំណើតនៅរដូវចូលឆ្នាំប្រពៃណីខ្មែរ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ គង់ សំអេន អាយុ២៩ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកបងស្រីមានឈ្មោះគ. ស.អ.អាយុ៣៣ឆ្នាំ ។

លោកព្រហ្ម ពិសិទ្ធ អធិការងទទួលបន្ទុកផែនព្រហ្មទណ្ឌមានប្រសាសន៍ថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ បុរសពោះម៉ាយខាងលើ ដែលត្រូវជាប្អូនបង្កើតស្ត្រីរងគ្រោះបានចាប់សេពសន្ធវៈទៅលើបងស្រីរបស់ខ្លួនស្របពេលដែលម្ដាយ /បងប្អូនមិននៅផ្ទះទៅលេងស្រុកកំណើតអស់នារដូវបុណ្យចូលឆ្នាំ ។

លោកបញ្ជាក់ថា លុះព្រឹកឡើងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្រ្តីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត ហើយក្រោយពីមានពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលបានទទួលបទបញ្ជាពីលោកវរៈសេនីយ៍ទោអាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យចុះដល់ផ្ទះឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ ។

ក្រោយពីការសួរនាំ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យខាងលើបានឆ្លើយចំពោះមុខសមត្ថកិច្ចថា ខ្លួនមិនបានប្រព្រឹត្តដួចដែលចោទប្រកាន់នោះឡើយ ។ សមត្ថកិច្ចបញ្ជាក់ថា បើទោះជាបុរសខាងលើមិនបានឆ្លើយសារភាពយ៉ាងណាក៏ដោយ ក៏បញ្ជូនខ្លួនជននោះទៅស្នងការខេត្តបន្ទាយមានជ័យដែរ ដោយយោងទៅតាមពាក្យបណ្ដឹងរបស់ស្រ្តីជនរងគ្រោះ ៕ វណ្ណា


ចែករំលែក៖