ខេត្តសៀមរាប៖ ព្រឹត្តិការណ៍អង្គរ សង្ក្រាន្តលើកទី៥ឆ្នាំ២០១៧ បានបញ្ចប់ទៅដោយជោគជ័យនិងសប្បាយរីករាយជាទីបំផុត ដែលមហាគ្រួសារខ្មែរបានមក ជួបជុំគ្នាលេងល្បែងប្រជាប្រិយ ដើរកម្សាន្ត សប្បាយ និងបានស្វែងយល់ពីកិច្ចការអភិ រក្សនិងការជួសជុលបេតិកភណ្ឌផ្សេងៗនៅរមណីយដ្ឋានអង្គរ។ក្នុងអង្គរសង្ក្រាន្តឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំទីតាំងឲ្យឃើញពីការអភិរក្សបេតិកភណ្ឌនៅមុខប្រាសាទអង្គរវត្ត ដែលចែកចេញ ជា៣ផ្នែក ផ្នែកទី១ បង្ហាញពីការអភិរក្ស ជួសជុលថែទាំងប្រាសាទក្នុងរមណីយ ដ្ឋានអង្គរដោយអាជ្ញាធរជាតិអប្សរានិង ប្រាសាទនៅរមណីយដ្ឋានព្រះវិហារដោយ អាជ្ញាធរជាតិព្រះវិហារតាមរយៈរូបថតនិង ការកសាងប្រាសាទដោយបុព្វបុរសខ្មែរ តាមរយៈរូបចម្លងតូចៗ។ ផ្នែកទី២បង្ហាញពីប្រាសាទចម្លងរបស់ហោត្រៃខាងជើងប្រាសាទព្រះខ័នពីស្ថានភាពខូចខាតស្ថាន ភាពហោត្រៃមុននិងក្រោយជួសជុល ការកាត់ថ្ម ការព្យាបាលថ្មនិងបច្ចេកទេស រៀបថ្មការចល័តថ្មនិងដាប់ព្រាងថ្មថ្មី រោង ជាងជួសជុលសម្ភារចម្លាក់ថ្ម និងកិច្ចការ កំណាយបុរាណវិទ្យា។ល។ ផ្នែកទី៣ បង្ហាញពីទីតាំងកម្សាន្ត មានរាំស្គរដៃលេង ល្បែងប្រជាប្រិយខ្មែរទាញព្រ័ត្រ វាយក្អម ជាដើម។
ទីតាំងនេះបានទាក់ទាញនូវភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនគួរឱ្យកត់សម្គាល់ តាមការបញ្ជាក់ពីលោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបាន ប្រាប់ថា តួលេខភ្ញៀវចូលទស្សនារយៈ ពេល៣ថ្ងៃនៅទីតាំងអភិរក្សបេតិកភណ្ឌ បានប្រមាណជា៤៩៦០៥នាក់ ដែល នេះជាជោគជ័យច្រើនជាងឆ្នាំណាៗទាំង អស់។
លោក ទិន ទីណា បញ្ជាក់ថា គោល បំណងនៃការរៀបចំទីតាំងអភិរក្សបេតិក ភណ្ឌ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរជាតិអប្សរា សមិទ្ធផលនានាផ្នែកអភិរក្ស ជួសជុលបេតិកភណ្ឌដោយអាជ្ញាធរអប្សរានិងអាជ្ញាធរជាតិព្រះវិហារ ការយកចិត្តទុកដាក់និងកិច្ចសហការពីស្ថាប័នអន្តរជាតិជាមួយអាជ្ញាធរជាតិអប្សរាលើកិច្ចការអភិរក្ស ជួសជុលមរតកវប្បធម៌ជាតិជាង២០ឆ្នាំ។ ក្នុងនោះក៏បង្ហាញពីការលើកតម្លៃបេតិក ភណ្ឌ ព្រមទាំងផ្តល់ឱកាសឱ្យភ្ញៀវជាតិ និងអន្តរជាតិដែលចូលមកទស្សនាអង្គរ សង្ក្រាន្ត២០១៧ បានយល់ដឹងអំពីបច្ចេកទេសក្នុងការអភិរក្ស ជួសជុលប្រាសាទនិងជំរុញឱ្យប្រជាជនគ្រប់តំបន់ចូលរួមចំណែកថែរក្សាបេតិកភណ្ឌរបស់ខ្លួនឱ្យបានល្អប្រសើរទាំងអស់គ្នា៕ ប៊ុនរិទ្ធី